ខ្ញុំចង់ប្រឡងធ្វើមន្រ្តីក្របខណ្ឌរដ្ឋតើខ្ញុំត្រូវត្រៀមអ្វីខ្លះ?

១.#តាមដានព័ត៌មាននានាដែលទាក់ទងនឹងការប្រកាសជ្រើសរើស
-អ្នកអាចស្វែងរកដំណឹងប្រកាសនេះនៅតាមក្រសួង ឬស្ថាប័ននានា ដែលជាទូទៅគេបិទនៅក្តាខៀនព័ត៌មាន របស់ក្រសួងនីមួយៗ ឬ ទំព័រហ្វេសប៊ុកក្រសួងមុខងារសាធារណៈ ឬតាមទំព័រ ហ្វេសប៊ុកក្រសួងទាំងនោះ
-តាមដានគេហទំព័រ របស់ក្រសួងនានា (ជាទូទៅ គេប្រកាសរើសចាប់ពីដើមខែមីនាឆ្នាំដល់ចុងខែតុលា)
-សាកសួរព័ត៌មានពីអ្នកដែលយើងស្គាល់ស្គាល់ ឬអ្នកដែលធ្វើការនៅក្រសួងទាំងនោះ
-តាមដានគម្រោងជ្រើសរើសមន្រ្តីរាជការប្រចាំឆ្នាំដែលផ្សព្វផ្សាយដោយក្រសួងមុខងារសាធារណៈ ដែលមានបង្ហាញពីខែដែលក្រសួងនីមួយៗជ្រើសរើស ចំនួនមន្រ្តីដែលត្រូវជ្រើសរើស
-ក្របខណ្ឌប្រឡងជាទូទៅមាន "ក" និង "ខ" ដែល "ក" សម្រាប់អ្នកមានសញ្ញាបត្របរិញ្ញាបត្រឡើងទៅ "ខ" សម្រាប់អ្នកមានបរិញ្ញាបត្ររង ឬកំពុងរៀនចាប់ពីឆ្នាំទី២ឡើងទៅ(ត្រូវបញ្ញាក់ពីសាលា)
-អាយុអ្នកអាចប្រឡងបានហើយឬនៅ? (មានបរិញ្ញាបត្រ អាយុតិចជាង ៣៥ឆ្នាំទើបមានសិទ្ធិដាក់ពាក្យប្រឡងយកក្របខណ្ឌ "ក"បាន)
-ជំនាញរបស់អ្នក(សញ្ញាបត្រ) អាចដាក់ប្រឡងក្រសួងទាំងនោះបានឬទេ?

២.#រៀបចំឯកសារឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា
-ទៅរកទិញពាក្យសុំសិទ្ធិប្រឡងឲ្យកាន់តែលឿនកាន់តែល្អ (សួរគេថាតម្រូវការភ្ជាប់ឯកសារអ្វីខ្លះ?)
-ក្រសួងមួយចំនួនដាក់ឲ្យទាញយកពាក្យសុំសិទ្ធិប្រឡងដោយឥតគិតថ្លៃ
-ត្រូវប្រាកដថា អ្នកមានឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់ក្រសួងនានា ដែលគេត្រូវការ(ពេលដាក់ពាក្យ)
-បញ្ជាក់ឯកសារ សញ្ញាបត្រ ឯកសារពាក់ព័ន្ធ (តាមខណ្ឌ ឬច្រកចេញចូលតែមួយ) ឲ្យបានរួចរាល់
-ឯកសារសំខាន់ (សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ រូបថត 4*6) ដែលត្រូវបញ្ជាក់ ឬចម្លង ដោយមានត្រាទទួលស្គាល់ដោយអាជ្ញាធរ (បើមានបញ្ហាខុសឈ្មោះ ខុសថ្ងៃខែឆ្នាំកំណើត ខុសសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ ត្រូវរៀបចំកែឲ្យបានមុន(ទាក់ទងភូមិឃុំដែលយើងរស់នៅ) ជៀសវាងខកខានមិនអាចដាក់ពាក្យប្រឡងបាន)

៣.#តាមដានការវិវត្តន៍នៃដំណើរការប្រឡង
-ត្រូវដឹងច្បាស់ថាគេប្រឡងថ្ងៃណា នៅមណ្ឌលណា?
-ជួនកាល ការប្រឡងនឹងត្រូវពន្យា ឬលើកថ្ងៃ ហើយយើងត្រូវប្រាកដថាដឹងអំពីព័ត៌មាននេះ

៤.#វិញ្ញាសាដែលត្រូវប្រឡង
-ត្រូវដឹងច្បាស់ថា គេប្រឡងមុខវិជ្ជាអ្វីខ្លះ? (ជំនាញឯកទេស វប្បធម៌ទូទៅ អង់គ្លេស/បារាំង ...)
ឧ. អគ្គនាយកដ្ឋានពន្ធដារ គេប្រឡងលើមុខវិជ្ជា៖ សេដ្ឋកិច្ច-ហិរញ្ញវត្ថុ(១០០ពិន្ទុ) ពន្ធដារ(១០០ពិន្ទុ) គណនេយ្យ(១០០ពិន្ទុ) កុំព្យូទ័រ(៥០ពិន្ទុ) និងអង់គ្លេស(៥០ពិន្ទុ)
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គេប្រឡងលើមុខវិជ្ជា៖ សេដ្ឋកិច្ច-ហិរញ្ញវត្ថុ / សេដ្ឋកិច្ច-គណនេយ្យ និងភាសាអង់គ្លេស ...

៥.#ត្រៀមឯកសារមេរៀនត្រៀមប្រឡង
ចំនុចនេះជាចំនុចសំខាន់ជាងគេ យើងត្រូវត្រៀមឯកសារមេរៀនដែលទាក់ទង ដើម្បីរៀនត្រៀមប្រលង។
-ស្វែងរក សាកសួរអ្នកដែលធ្លាប់ប្រលងឆ្នាំមុនៗ ថាគេចេញសំណួរបែបណា អ្វីខ្លះ? ដើម្បីងាយស្រួលត្រៀម ហើយមើលមេរៀនទាក់ទងនឹងចំនុច ដែលធ្លាប់ចេញទាំងនោះ
-ស្វែងរកឯកសារ វិញ្ញាសាប្រលងឆ្នាំមុនៗ តាមដែលអាចធ្វើបាន ព្រោះវាជាទុនសម្រាប់យើងត្រៀមមេរៀនឲ្យចំ
-ស្វែងយល់ពីក្រសួងដែលអ្នកដាក់ពាក្យប្រឡង ដោយស្វែងរកព័ត៌មាននានានៅលើគេហទំព័រ ឬហ្វេសប៊ុក
របស់ក្រសួងនោះ ព្រោះសំណួរខ្លះសួរទាក់ទងនឹង ក្រសួង (សកម្មភាពក្រសួង យុត្តិសាស្រ្តក្រសួង ...)
-ស្វែងយល់ពីសកម្មភាព សមទ្ធិផលដែលក្រសួងនោះបានធ្វើ(ចេញប្រឡងស្ទើរគ្រប់ក្រសួង)
-រម្លឹក "ភាសាអង់គ្លេស" ឲ្យបានច្រើនតាមដែលអាចធ្វើបាន(ធ្វើវិញ្ញាសា ភាសាអង់គ្លេស បានច្រើន នោះសង្ឃឹមជាប់ក៏ច្រើន) ភាគច្រើនចេញរបៀប TOEFL ឬសំណេរអង់គ្លេស ឬ បកប្រែ...
-វិញ្ញាសា "វប្បធម៌ទូទៅ" ជាទូទៅគេច្រើនសួរទាក់ទងនឹង រាជរដ្ឋាភិបាល យុត្តិសាស្រ្តចតុកោណ អភិបាលកិច្ចល្អ ... ស្វែងយល់បន្ថែមពី សកម្មភាពរបស់រដ្ឋាភិបាល...ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស...

៦.#តើគួរដាក់ខាងផ្នែកណាដែលមានភាគរយប្រឡងជាប់ខ្ពស់?
ចំនុចនេះគឺជាចំនុចសំខាន់ ដែលអ្នកត្រូវធ្វើការសម្រេចចិត្តឲ្យបានច្បាស់ ជៀសវាងការសោកស្តាយនៅពេលក្រោយ។
តើអ្នកត្រូវជ្រើសរើស ទីស្តីការក្រសួង? នាយកដ្ឋានណា? ការិយាល័យណា? មន្ទីរណា?... នៅអគ្គនាយកដ្ឋានក្រសួង ឬតាមបណ្តាសាខាខេត្ត?

ឧ. អ្នកចង់ប្រឡងចូល ពន្ធដារ ៖
តើអ្នកចង់ធ្វើនៅអគ្គនាយកដ្ឋានពន្ធដារ(ភ្នំពេញ)? សាខាពន្ធដារខណ្ឌ(ភ្នំពេញ)? សាខាពន្ធដារខេត្តណា?
តើអ្នកចង់ធ្វើការ(តាមជំនាញអ្នក?) នៅនាយកដ្ឋានមួយណា នៃអគ្គនាយកដ្ឋានពន្ធដារ?
តើអ្នកមានជំនឿចិត្តលើសមត្ថភាពរបស់អ្នកទេថាអ្នកប្រឡងជាប់? សង្ឃឹមប៉ុន្មានភាគរយ?

យោបល់ខ្ញុំ៖ នរណាក៏ចង់ចូលធ្វើការនៅអគ្គនាយដ្ឋានពន្ធដារ ជាងបណ្តាសាខាពន្ធដារខណ្ឌ សាខាពន្ធដារខេត្តដែរ ព្រោះទីនេះជាទីប្រមូលផ្តុំដោយអ្នកខ្លាំង អ្នកជំនាញ អ្នកផ្តល់ប្រឹក្សា អ្នកមានបទពិសោធន៍ការងាររាប់សិបឆ្នាំ... តែចំនុច ដែលប្រឈមនោះគឺ អ្នកពូកែៗគេនឹងដាក់ពាក្យប្រឡងមក អគ្គនាយកដ្ឋានពន្ធដារច្រើនជាងសាខាខណ្ឌ សាខាខេត្ត(គូប្រកួតប្រជែងច្រើនហើយសុទ្ធតែអ្នកខ្លាំងៗ) សមត្ថភាពអ្នកអាចប្រកួតប្រជែងជាមួយពួកគេទេ?
-បើអ្នកជាសិស្សពូកែ សិស្សឆ្នើម ដែលរៀនជំនាញ គណនេយ្យ សវនកម្ម ACCA(មកពីសាលា CamEd) ហើយពូកែអង់គ្លេស អ្នកប្រាកដជាជ្រើសរើស ដាក់ប្រឡងជ្រើសរើស នៅអគ្គនាយកដ្ឋានពន្ធដារពិតជាមិនខុសទេ។
-បើអ្នកមិនសូវទុកចិត្តលើសមត្ថភាពខ្លួន(អ្នកពូកែដែរតែមិនទុកចិត្ត) អ្នកគួរជ្រើសរើសដាក់ តាមសាខាពន្ធដារខណ្ឌ(ចង់ធ្វើនៅភ្នំពេញ) ឬសាខាពន្ធដារខេត្ត(បើអ្នកចង់ទៅខេត្តរបស់អ្នក) ព្រោះវាមានភាគរយជាប់ខ្ពស់ជាងដាក់នៅ អគ្គនាយកដ្ឋានពន្ធដារ
-បើសមត្ថភាពអ្នកនៅមានកម្រិត ដែលអ្នកគិតថាមិនអាចប្រកួតប្រជែងជាមួយអ្នកខ្លាំងៗខាងលើបាន អ្នកគួរដាក់ ទៅតាមសាខាពន្ធដារខេត្តរបស់អ្នក ព្រោះវាមានភាគរយជាប់ច្រើនជាង(អ្នកប្រកួតប្រជែងមានតិចជាង)

ចំពោះក្រសួងផ្សេងៗក្រៅពី ពន្ធដារ ខាងលើ ក៏អនុវត្តដូចគ្នាដែរ បើអ្នកប្រាកដថាពិតជាចង់បានភាគរយជាប់ខ្ពស់នោះ។
អ្នកខ្លះមានសញ្ញាបត្របរិញ្ញាបត្រ តែគេជ្រើសរើសប្រឡងយកក្របខណ្ឌ "ខ" វិញ ព្រោះគេគិតថាងាយនឹងប្រឡងជាប់ ឬមានអ្នកប្រកួតប្រជែងតិច ដែលមានអត្រាភាគរយជាប់ច្រើន។

៧.#ការសម្ភាសន៍
ក្រសួងខ្លះមិនទាមទារធ្វើសម្ភាសន៍ម្តងទៀតឡើយ បើបេក្ខជនប្រឡងសរសេរជាប់ គឺជាប់ហើយ តែក្រសួងមួយចំនួន គេត្រូវធ្វើការសម្ភាសន៍មួយដំណាក់កាលទៀត បន្ទាប់ពីប្រលងជាប់វិញ្ញាសាសរសេរ។
-ត្រូវស្វែងរកព័ត៌មានទាក់ទងនឹងការសម្ភាសន៍ ថាគេសម្ភាសន៍អំពីអ្វីខ្លះ?
-សួរអ្នកដែលធ្លាប់ប្រលងជាប់ឆ្នាំមុនៗ គឺជាទុនដ៏ប្រសើរបំផុត
-ជាទូទៅគេសួរពេលសម្ភាសន៍ នូវសំណួរមួយចំនួនដូចជា៖ តើហេតុអ្វីបានជាប្អូនចង់បម្រើការក្នុងក្រសួងនេះ? បើសិនជាប្អូនត្រូវបានជ្រើសរើសឲ្យជាប់ តើប្អូនមានការតាំងចិត្តអ្វីខ្លះដើម្បីបម្រើ ក្រសួង រដ្ឋ? ...
-ការសម្ភាសន៍ខ្លះ គណកម្មាសម្ភាសន៍ ឲ្យយើងចាប់យកសំណួរពីប្រអប់(ប្រអប់សំនួរមានសំនួរច្រើន ចាប់បានមួយណាឆ្លើយមួយណឹង) យើងត្រូវឆ្លើយដោយមាន រេផ្លិចខ្ពស់ ចំពោះសំណួរនោះ។ ឧ. ក្រសួងធនធានទឹក ឧត្តុនិយម៖ មានសំណួរខ្លះគេសួរបែប ចំណេះដឹងទូទៅ ដូចជា៖ តើអ្វីជាកូនរដូវប្រាំង វាកើតឡើងនៅខែណា? សំណួរខ្លះទាក់ទងនឹងភូមិវិទ្យា ជាដើម...
អ្នកត្រូវរៀបចំខ្លួនឲ្យបានល្អ ត្រូវមានទំនុកចិត្តលើខ្លួនឯង (Confident) ដោយបង្ហាញទឹកមុខញញឹម រីករាយនឹងការសម្ភាសន៍នេះ។

ដោយ៖ មន្រ្តីរាជការម្នាក់ (ប្រឡងជាប់បីក្រសួងក្នុងពេលតែមួយ)ដំបូន្មាន និងគន្លឹះជោគជ័យសម្រាប់សិស្សមប្រឡងបាក់ឌុប ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះ
No comments