ខ្សែប្រយុទ្ធរបស់ Man United ម្នាក់ ត្រូវបាន Chelsea , Barcelona និង Real Madrid ចាប់អារម្មណ៍

Marcus Rashford មានវ័យ20ឆ្នាំគឺជាកីឡាករវ័យក្មេងម្នាក់ដែលមានទេព្យកោសល្យល្អនៅទ្វីបអឺរ៉ុបដោយរកបាន31គ្រាប់ក្នយង119ប្រកួតឲ្យ Manchester United។
Rashford បានជាប់ក្នុងឈុតធំនៅក្នុងឆ្នាំ2015ហើយបានវិវឌ្ឍន៍ទៅជាកីឡាករសំខាន់របស់ Manchester United និងជម្រើសជាតិអង់គ្លេស។
បន្ទាប់ពីបានបង្ហាញខ្លួន50ប្រកួតឲ្យក្លឹបនៅរដូវកាលនេះ Rashford បាននិយាយថាគាត់បានរីកចម្រើនហើយនឹងបានបំពេញចន្លោះខ្វះខាតជាច្រើនក្រោមការដឹកនាំរបស់លោក Jose Mourinho។

Rashford បានទម្លាក់មកលេងនៅស្លាបវិញក្រោយពីការមកដល់របស់ Romelu Lukaku កាលពីរដូវក្ដៅ ប៉ុន្តែនៅពេលគាត់កំពុងតែមានបញ្ហាក្រោយ Alexis Sanchez បានមកដល់កាលពីរដូវរងារ។
The Dialy Star បាននិយាយថា Manchester United នឹងត្រៀមបើកកិច្ចចរចាថ្មីជាមួយ Rashford ព្រោះពួកគេភ័យខ្លាចថាគាត់អាចចាកចេញនៅរដូវក្តៅនេះបានលុះត្រាតែបានផ្តល់នូវកិច្ចព្រមព្រៀងថ្មីមួយ។
Manchester United មិនចង់ឲ្យយុវជនរបស់គេចាកចេញនោះទេ ប៉ុន្តែមានក្លឹបធំៗជាច្រើនកំពុងតែចាប់អារម្មណ៍លើគាត់ បើសិនជាគាត់ធ្វើបានល្អនៅ World Cup នៅរដូវក្ដៅនេះក្នុងប្រទេសរុស្សី។

ស្របពេលដែល Chelsea , Barcelona និង Real Madrid កំពុងតែចង់បានកីឡាករវ័យក្មេងនេះទៅកាន់ក្រុមរបស់ពួកគេ។ Manchester United សង្ឃឹមថាគាត់នឹងចុះកុងត្រាថ្មីជាមួយក្លឹប ហើយនឹងអាចលក់គាត់ចេញក្នុងតម្លៃ100លានផោន។
លោក Jose Mourinho ក៏ចង់ឲ្យ Marounae Fellaini បន្ថែមកុងត្រាបន្តជាមួយក្លឹប ខណៈដែលកីឡាករប៊ែលហ្សិលរូបនេះអាចនឹងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។

Fellaini ដែលរកបានគ្រាប់បាល់ឈ្ះចុងម៉ោងទៅលើ Asernal កាលពីសប្ដាហ៍មុនបាននិយាយថា ” ឥលូវនេះខ្ញុំនៅក្នុងតួនាទីយ៉ាងធំ ជាពិសេសនៅពេល Mourinho បាននិយាយថាគាត់ចង់ឲ្យខ្ញុំនៅបន្ត”។
“កាលពីឆ្នាំមុនខ្ញុំបាននិយាយទៅកាន់គ្រូបង្វឹកថាខ្ញុំចង់បន្តកុងត្រាថ្មី។ ប៉ុន្តែក្រោយខ្ញុំបានក្លាយជាកីឡាករដ៏សំខាន់របស់ក្រុម ហើយកីឡាករល្អម្នាក់មានតម្លៃខ្លួនយ៉ាងហោចណាស់50លានផោន។ មានក្លឹបជាច្រើនដែលចង់បានខ្ញុំ ខ្ញុំកំពុងតែរង់ចាំនៅអ្វីដែលនឹងកើតឡើង”។

No comments