Kloop បានព្រមាន Real Madrid ថា យើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់


គ្រូបង្វឹក Liverpool លោក Jurgen Kloop បាននិយាយព្រមានទៅកាន់ Real Madrid ថាក្រុមរបស់គាត់នឹងបង្កភាពភ្ញាក់ផ្អើលនៅក្នុងការប្រកួត Champion League វគ្គផ្ដាច់ព្រ័ត្រ។
ក្រុមនៅ Primer League នេះបានកក់សំបុត្រនៅវគ្គផ្ដាច់ព្រ័ត្រក្រោយពីបានយកឈ្នះ AS Roma 7:6 ទាំងពីរជើង ទោះបីជាចាញ់4:2នៅទឹកដី Stadio Olimpico កាលពីថ្ងៃពុធក៏ដោយ។
ក្រុមនៅ Primer League នេះបានកក់សំបុត្រនៅវគ្គផ្ដាច់ព្រ័ត្រក្រោយពីបានយកឈ្នះ AS Roma 7:6 ទាំងពីរជើង ទោះបីជាចាញ់4:2នៅទឹកដី Stadio Olimpico កាលពីថ្ងៃពុធក៏ដោយ។

ប៉ុន្តែពួកគេនឹងមានភារកិច្ចធ្ងន់ធ្ងរនៅកាលប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី26ខែឧសភាជាមួយក្រុមការពារតំណែងជើងឯក2ឆ្នាំជាប់គ្នា Real Madrid ដែលបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ4ដងក្នុង5រដូវកាលចុងក្រោយ។
Kloop បានដឹងពីបទពិសោធន៍របស់ Real Madrid ប៉ុន្តែជឿជាក់ថាក្រុមរបស់គាត់នឹងធ្វើបានល្អ។
Kloop បានដឹងពីបទពិសោធន៍របស់ Real Madrid ប៉ុន្តែជឿជាក់ថាក្រុមរបស់គាត់នឹងធ្វើបានល្អ។

” ការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រគឺវាពិតជាល្អណាស់ ប៉ុន្តែការឈ្នះវាគឺពិតជាល្អណាស់។ ក្រុមយើងមិនសូវមានបទពិសោធន៍ច្រើនដូច Real Madrid នោះទេ ពួកគេមានសង្ឃឹម80%ព្រោះពួកគេលេងក្នុងវគ្គផ្ដាច់ព្រ័ត្រ4ដងក្នុង5ឆ្នាំចុងក្រោយ”។

Kloop សង្ឃឹមថាកំណត់ត្រារបស់គាត់នៅវគ្គផ្ដាច់ព្រ័ត្រនឹងកែប្រែ ខណៈដែលគាត់បានចាញ់5ដងក្នុងចំនោម6ដងនៅវគ្គផ្ដាច់ព្រ័ត្រ6ដងក្នុងនាមជាគ្រូបង្វឹក។
” យើងលេងក្នុង League Cup វគ្គផ្ដាច់ព្រ័ត្រប៉ុន្តែយើងបានចាញ់ យើងបាននៅក្នុងវគ្គផ្ដាច់ព្រ័ត្រពាន Europa League ប៉ុន្តែយើងបានចាញ់ Sevilla ទៀត”។
” យើងលេងក្នុង League Cup វគ្គផ្ដាច់ព្រ័ត្រប៉ុន្តែយើងបានចាញ់ យើងបាននៅក្នុងវគ្គផ្ដាច់ព្រ័ត្រពាន Europa League ប៉ុន្តែយើងបានចាញ់ Sevilla ទៀត”។
No comments