Header Ads

Header ADS

Marcelo ” ប្រសិនបើខ្ញុំប្រាប់អ្នកថាគ្រាប់បាល់មិនបានប៉ះខ្ញុំទេ អ្នកច្បាស់ជាថាខ្ញុំកុហក




Marcelo បានសារភាពថាគ្រាប់បាល់បានប៉ះនឹងដៃរបស់គាត់ក្នុងតំបន់ប៉េណាល់ទីក្នុងពេលដែល Real Madrid បានឡើងកាន់វគ្គផ្ដាច់ព្រ័ត្រ Champion League 3ឆ្នាំជាប់ៗគ្នា។
ម្ចាស់ការពារដំណែងជើងឯក2ឆ្នាំជាប់គ្នាបានកក់សំបុត្រទៅកាន់ទីក្រុង Kiev បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផល2:2ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីពីរនៅទឹកដី Santiago Bernabeu ដោយលទ្ធផលសរុបទាំងពីរជើង Real Madrid បានយកឈ្នះ Bayern Munich ក្នុងលទ្ធផល4:3។


Real Madrid សំណាងល្អនៅពេលដែលខ្សែការពារស្លាបឆ្វេង Marcelo មិនត្រូវបានអាជ្ញាកណ្ដាលពិន័យឲ្យបាល់11ម៉ែត្រក្រោយពេលបាល់បានប៉ះនឹងដៃរបស់គាត់ក្នុងតង់ទីមួយ។
Marcelo បាននិយាយថា ” បើសិនជាខ្ញុំប្រាប់អ្នកថាបាល់នោះមិនត្រូវដៃរបស់ខ្ញុំទេ នោះគឺខ្ញុំកុហកហើយ”។ Benzema បានត្រលប់មកកាន់ទម្រង់ល្អវិញក្រោយរកបានពីរគ្រាប់ខណៈដែលអ្នកចាំទី Sven Ulreich បានធ្វើឲ្យមានកំហុស។
Benzema បានតែតបញ្ចូលទីតាមស្មើក្រោយពី Kimmich រកបានគ្រាប់បើកឆាក ចូលមកដល់តង់ទីពីរអ្នកចាំទី Ulreich ចាប់បាល់មិនបានល្អហើយត្រូវ Benzema បន្ថែមឲ្យ Real Madrid នាំមុខ2:1។


James Rodriguez ដែលត្រូវបាន Bayern Munich ខ្ចីជើង2ឆ្នាំពី Real Madrid បានរកគ្រាប់បាល់តាមស្មើ ប៉ុន្តែ Bayern មិនអាចរកបានគ្រាប់បាល់ទីបីបានដែលបានធ្វើឲ្យ Real Madrid កំពុងរង់ចាំក្រុម Liverpool រឺក៏ Roma ក្នុងការជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ Champion League នៅថ្ងៃទី26ខែឧសភា។


Marcelo បាននិយាយថា ” ខ្ញុំរីករាយជាមួយ Keylor Navas និង Karim ពួកគេគួរតែធ្វើល្អបែបនេះបានច្រើន ក្នុងបាល់ទាត់ជួនកាលគឺវាពិបាកយើងស្វែងរកភាពបរាជ័យក្នុងការរកឃើញភាពជោគជ័យ”។

No comments

Powered by Blogger.