Header Ads

Header ADS

គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូរបួសធ្ងន់បុរសពីរនាក់

គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូរបួសធ្ងន់បុរសពីរនាក់ នៅស្រុកកំពង់ស្វាយ
(កំពង់ធំ) ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយរថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសពីរនាក់របួសធ្ងន់នៅនឹងកន្លែងកើតហេតុកាលពីថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ស.ព២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៣.១៥នាទី នៅចំណុចលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧៦-១៧៧ ស្ថិតក្នុងភូមិស្នោ ឃុំត្រពាំងឫស្សីុំ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
មន្ត្រីនគរបាលជំនាញស្រុកកំពង់ស្វាយបានឲ្យដឹងថានៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប1L.3960បើកបរដោយឈ្មោះ ផុន កុសល ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិជ័យមង្គុល ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ(របួសធ្ងន់)(មីនពាក់មួកសុវត្ថិភាព) អ្នកធ្វើដំណើរឈ្មោះ សៀន តាំងជី ភេទប្រុស អាយុ ៤៥ឆ្នាំ ស្នាក់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព) ធ្វើដំណើរក្នុងទឹសដៅស្របគ្នាពីលិចទៅកើតហើយបត់ឆ្វេង ពេលនោះមានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ2W.1454 បើកបរដោយឈ្មោះ អៀម.សានី ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទួលអំពីល ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើកក្នុងទិសដៅស្របគ្នាពីលិចទៅកើត មកដល់ចំណុចកើតហេតុបានបុកម៉ូតូដែលកំពុងបត់ឆ្វេងផ្លូវខាងលើបណ្ដាលអោយរបួសធ្ងន់ពីរនាក់អ្នកបើកបរម៉ូតូនៅកន្លែងភ្លាមៗ ចំណែករថយន្តនិងម៉ូតូខូចខាតស្រាល។
ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងនគរបាលជំនាញស្រុកបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការវាស់វែងកត់កំណត់ហេតុ និងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។ អ្នកបើកបររថយន្ត នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ចំណែកអ្នករបួស បញ្ជូនទៅមន្ទីរពេទ្យ។
តាមការសន្និដ្ឋានពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីអ្នកបើកបរម៉ូតូ បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន ៕
Image may contain: one or more people, motorcycle and outdoor
Image may contain: one or more people, shoes, outdoor and nature  Image may contain: one or more people, car and outdoor
Image may contain: one or more people, cloud, sky, tree, outdoor and nature  Image may contain: one or more people and people sitting

Image may contain: one or more people and outdoor
Image may contain: outdoor

Image may contain: 1 person, standing

No comments

Powered by Blogger.