Header Ads

Header ADS

ភ្ញាក់ផ្អើល! តួកំប្លែងហុងកុងល្បីឈ្មោះ អាម៉ាប់តូច មកដល់ស្រុកខ្មែរស្ងាត់ៗ កាលពីប៉ុន្មានម៉ោងមុននេះ

តារាកំប្លែងហុងកុងជើងចាស់ល្បីឈ្មោះលោក Eric Tsang Chi-wai ដែលប្រិយមិត្តទស្សនិកជន ភាគច្រើននិយមចូលចិត្ត និងស្គាល់លោកច្បាស់ តាមរយៈការសម្តែងខ្សែភាពយន្តវាយតប់  កាប់ចាក់  និងបែបក្រមិចក្រមើមកំប្លុកកំប្លែង ជាច្រើនរឿងរាប់មិនអស់ រហូតត្រូវបានទស្សនិកជន ដាក់រហ័ស្សនាមឲ្យថា អាម៉ាប់តូច ថែមទៀតផង។

                                     តារាកំប្លែងហុងកុងជើងចាស់ Eric Tsang
យ៉ាងណាមិញ មុននេះបន្តិច តារាសម្តែងវ័យ៦៥ឆ្នាំរូបនេះបានធ្វើឲ្យប្រិយមិត្តគាំទ្រកម្ពុជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកបានធ្វើដំណើរមកដល់ អាកាសយានដ្ឋានភ្នំពេញស្ងាត់ៗ ដោយមិនប្រាប់ដំណឹងជាមុន។

ជាការពិតណាស់ ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះ ប្រិយមិត្តគាំទ្រនៅមិនទាន់បានជ្រាបនៅឡើយទេថា លោក Eric Tsang អញ្ចើញមកដើរលេងកម្សាន្តបែបផ្ទាល់ខ្លួន ឬក៏មកបំពេញកិច្ចការងារអ្វីនៅឡើយនោះទេ។ ប៉ុន្តែមហាជនក៏សង្ឃឹមថា លោក Eric Tsangនឹងអាចរីករាយជាមួយនឹង ការដើរលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍ល្បីៗនានា នៅក្នុងប្រទេសកម្ពុជាផងដែរ៕
                                                              តារាកំប្លែងហុងកុងជើងចាស់
                                           តារាកំប្លែងហុងកុងជើងចាស់ Eric Tsang
                                         តារាកំប្លែងហុងកុងជើងចាស់ Eric Tsang

No comments

Powered by Blogger.