Header Ads

Header ADS

ដំបូន្មាន និងគន្លឹះជោគជ័យ​​សម្រាប់សិស្សត្រៀម​ប្រឡងបាក់ឌុប ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៨ នេះ



ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ នេះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រលងបញ្ចប់ថ្នាក់ទុតិយភូមិ ឬ ហើយហៅថាបាក់ឌុបនេះឯង។ តើប្អូនៗ ត្រៀមហើយឬនៅ?

ក្រឡេកមើលថ្ងៃកៀកនឹងការប្រលងមកដល់ សិស្សខំសម្រុកទៅរៀនគួរ យ៉ានណែនតាន់តាប់ តើនេះជាសញ្ញាវិជ្ជមានដែលនាំពួកគេឲ្យទទួលជោគជ័យក្នុងការប្រលងឬ?

សិស្សមួយចំនួនធំ នៅរាជធានីភ្នំពេញ បានសម្រុកមករៀនគួរគ្រប់មុខវិជ្ជាដើម្បីត្រៀមខ្លួនក្នុងការប្រលងនៅថ្ងៃខាងមុខដ៏ខ្លីនេះ។ តើពួកគាត់មករៀនដើម្បីចេះ ឬដើម្បីបានវិញ្ញាសាដែលមានលំហាត់ចេញត្រូវ ឬស្រដៀង?

ប្អូនៗមួយចំនួន បានមើលរម្លងលើរបៀបសិក្សារបស់ខ្លួន មើលរម្លងយ៉ាងម៉េចអ្នកខ្លះប្រឹងរៀនណាស់ រៀនមិនដែលឈប់ បើរៀនគួរវិញ គឺរៀនស្ទើរគ្មានម៉ោងសម្រាក ឬ ញ៉ាំបាយ។ តែសួរថាតើពួក​គេទទួលបានលទ្ធផលប៉ុណ្ណាដែរ ចំពោះការប្រឹងប្រែងរៀនរបស់គេនោះបើទទួលបានលទ្ធផលល្អនោះជាជោគជ័យដ៏ល្អ តែបើមិនបានផលល្អ នេះជាការខាតបង់ដ៏ធំធេង។

ខាងក្រោមនេះគឺជាគន្លឹះដើម្បីទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុប២០១៨នេះ!

-កុំមើលរម្លងសៀវភៅមេរៀន
(សៀវភៅពុម្ពរបស់ក្រសួងអប់រំ) ព្រោះថាមេរៀនដែលចេញប្រលង គឺមិនផុតពីសៀវភៅពុម្ពនេះឡើយ។
*កុំពឹងផ្អែកលើសៀវភៅកំណែពេក៖ (សៀវភៅខ្លះកែសំណួរ ឬ ឆ្លើយសំណួរ មានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ពេលខ្លះឆ្លើយចាកប្រធានក៏មាន) យើងត្រូវពឹងលើគំនិតយើងខ្លះ បន្ថែមបន្ថយខ្លះ ជាជាងចម្លងគំនិតចេញ​ពីកំណែ ១០០ ភាគរយ។

អ្នកអាចរកទិញបន្ថែមនូវ សៀវភៅ រូបវិទ្យា គណិតវិទ្យា កម្រងវិញ្ញសា ប្រលងហើយ ឆមាស បាក់ឌុប ពីឆ្នាំ ២០០២-២០១៦ ឬ ២០១៧ បាននៅទីផ្សារ (នៅបាក់ទូក កន្លែង ហ្វូតូកុពី ផ្លូវកែវចូលសាលាជ័យថាវី)។

២-ត្រូវចេះសរសេរយកពិន្ទុ
(សំណួរខ្លះ ដូចជាក្នុងមុខវិជ្ជា ពលរដ្ឋវិជ្ជា បើយើងឆ្លើយធម្មតា សរសេរ ត្រេ “-” ឬសរសេររៀបរាប់បែបកថាខណ្ឌ មិនបានពិន្ទុពេញទេ ផ្ទុយទៅវិញបើយើងចេះរៀបចំជាផ្នែក (category) ហើយចែកផ្នែកនោះជាចំនុច ត្រេ(“-”) តូចៗ ទៀតនោះ យើងនឹងអាចបានពិន្ទុក្បែរពេញ)
ឧទាហរណ៍៖ សំណួរគេសួរថា តើគ្រឿងញៀនអាចធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់ អ្នក គ្រួសារ និង សង្គមជាតិ?
ចឹងយើងត្រូវឆ្លើយ រៀបជាផ្នែក ៖
  • ចំពោះខ្លួនយើង (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..)
  • ចំពោះគ្រួសារ (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..)
  • ចំពោះសង្គមជាតិ (ប៉ះពាល់អ្វីខ្លះ រាប់ឲ្យបាន ៥ ត្រេ ឡើង..)
នោះអ្នកកែ ពិបាកដកពិន្ទុយើងបានណាស់ !


ដូចជាវិញ្ញាសា រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា លំហាត់ដែលចេញពេល ឆមាស ឬ បាក់ឌុប គឺត្រូវបានគេដកស្រង់ចេញពីវិញ្ញាសា ដែលបានប្រលងរួចហើយមកដាក់ម្តងទៀត ជួនកាលយកមកដាក់ទាំងដុល ហើយជួនកាលទៀត គ្រាន់តែកែលេខ។ ជាក់ស្តែង វិញ្ញាសា រូបវិទ្យា ឆមាសទី ២ ឆ្នាំ ២០១១ លំហាត់ទី ៣ ចឹងទៅ ត្រូវបានគេយកមកចេញប្តងទៀត នៅពេលប្រលងបាក់ឌុប ឆ្នាំ ២០១២ ហើយ យកមកចេញនៅឆមាសទី ១ ឆ្នាំ ២០១៣ ក៏មាន។

អញ្ចឹងយើងត្រូវស្រាវជ្រាវ រៀនធ្វើលំហាត់ដែលធ្លាប់ចេញ រួចហើយឲ្យស្ទាត់ នោះយើងនឹងបានទទួលជោគជ័យមិនខានចំពោះមុខវិជ្ជានោះ។ (កម្មវិធីថ្មីចាប់ពីឆ្នាំ ២០១៤ឡើងមិនមានវិញ្ញាសា​ប្រឡង​ឆមាស​ចេញ​ដោយក្រសួង​ទៀតទេ)

*លំហាត់ដែលចេញ​ គឺចេញតាមរបៀប លំនាំគ្នា មិនថាមុខវិជ្ជា រូប គីមី គណិត ឡើយ។
ឧទាហរណ៍៖ វិញ្ញាសាគណិតវិទ្យា ដែលជាមុខវិជ្ជាដែលមានពិន្ទុខ្ពស់ជាងគេ គឺរបៀបចេញលំហាត់របស់គេ ជាទូទៅ មាន ៦-៧ លំហាត់។

ជាទូទៅ លំហាត់ទី១ គេចេញ កុំផ្លិច ទី២ ចេញ ប្រូបាប ទី៣ ចេញ អាំងតេក្រាល (គណនា រក A, B, C រួចទាញរក អាំងតេក្រាល I) ទី៤ ចេញ សមីការឌឺផេរ៉ង់ស្យែល ឬ អេលីប ប៉ារ៉ាបូល ទី៥ ចេញ អនុគមន៍ (រកដេរីវ៉េ សមីការបន្ទាត់ប៉ះ) ទី៦ ចេញ លំហាត់ធរណីមាត្រក្នុងលំហ (ផលគុណវិចទ័រ សមីការបន្ទាត់ ស្វ៊ែរ សមីការប្លង់ មាឌតេត្រាអែត) ហើយទី៧ គឺលំហាត់ដែលមានពិន្ទុច្រើនជាងគេ គឺ សិក្សាអនុគមន៍ និង សង់ក្រាប (រកលីមីត ដេរីវេ បរមា អាស៊ីមតូត សង់តារាងអត្ថេភាព សង់ក្រាប..)


៤-ត្រូវដឹងខ្លួនឲ្យច្បាស់ថា ខណនេះ (កៀកថ្ងៃប្រលងហើយ) តើសមត្ថភាពយើងបានប៉ុណ្ណាត្រូវត្រៀមអ្វីខ្លះ?
ក្រឡេកមើលវិញ្ញាសាគណិតវិទ្យា​ (បាក់ឌុបឆ្នាំ២០១៧) តើយើងអាចធ្វើបានប៉ុន្មានភាគរយបើធ្វើបានតែ ៧០ភាគរយ ចុះ៣០ភាគរយទៀតត្រូវធ្វើយ៉ាងម៉េច?

ឧទាហរណ៍ថា លំហាត់ប្រូបាប យើងអត់ច្បាស់ទេ ចឹងត្រូវពង្រឹងលំហាត់នេះឲ្យបានច្រើនតាមទៅអាចធ្វើបាន តាមពេលវេលាដែលយើងនៅសស់។ អូ! លំហាត់ ទី១ កុំផ្លិចខ្ញុំអត់ចេះទេ! ចឹងយ៉ាងហើយណាស់ត្រូវមានរូបមន្ត ឬរបៀបធ្វើលំហាត់នេះ យកវាមកមើល ពីរបៀបធ្វើ លំនាំធ្វើ បើយើងអនុវត្តបានច្រើនដង ទៅលើ លំហាត់ប្រភេទនេះ នោះយើងនឹងលែងបារម្មណ៍ថាខ្លាចលំហាត់នេះហើយ។

ប្រការដែលត្រូវត្រៀម គឺសុខភាព ឲ្យបានល្អ រឹងមាំ (ហាមដាច់ខាតដល់ថ្ងៃប្រលងស្អែក យប់នេះនៅដល់ម៉ោង ២-៣ ភ្លឺ-យប់ជ្រៅពេក ធ្វើឲ្យបាក់កំលាំង ពេលប្រលងងុយដេក) ។ ត្រូវរៀបចំឯកសារ ឲ្យរៀបរយ តើថ្ងៃប្រលងត្រូវមានអ្វីខ្លះ(មិនមែនរៀបចំប្រយ៉ុងទេឬ?)

៥-ពេលកំពុងប្រលង
ឧទាហរណ៍ដូចប្រធានឆ្នាំ២០១៥៖ ត្រូវធ្វើលំហាត់ណាដែលចេះមុន មិនបាច់តាមលំដាប់ឡើយ។ ពិនិត្យឲ្យច្បាស់ ដូចលំហាត់ទី ៦ បើរក លីមីត ខុស រកអាស៊ីមតូតក៏ខុសដែរ ។ ហើយចំនុចគណនាដេរីវេ បើគណនាដេរីវេខុស ចំនុចសំណួរខាងក្រោមទៀត នឹងខុសតាម…ដូចច្នោះប្រភេទលំហាត់អញ្ចឹង ត្រូវការផ្ទៀងផ្ទាត់ ២-៣ ដង ថាយើងគណនាត្រូវឬនៅ?


៦-ការគ្រប់គ្រងពេលវេលា
ចាំបាច់ត្រូវមាន​ នាឡិកាដៃ (មិនមែននាឡិកាអេឡិចត្រូនិច) ពាក់នៅពេលប្រលង ព្រោះយើងដឹងម៉ោងថា នៅម៉ោងប៉ុន្មានទៀត យើងធ្វើបានប៉ុណ្ណាហើយកុំឲ្យចេះតែធ្វើ លំហាត់! ចេះទាំងអស់ តែធ្វើចុះធ្វើឡើង ជួង ១៥នាទីបាត់ នៅលំហាត់ទី ៦ អត់ទាន់បានធ្វើ។ ពេលនោះអារម្មណ៍ ប្រាកដជា ពិបាកគ្រប់គ្រង ភ័យ ញ័រ សរសេរលេងកើត ចឹងត្រូវលៃពេលវេលា បើថានៅ ១៥នាទីចុងក្រោយ លំហាត់ ត្រូវសរសេរ កាត់ខ្លះ មិនចាំបាច់ក្បោះក្បាយទេ កុំឲ្យខាតពិន្ទុដោយមិនបានធ្វើគ្រប់ជ្រុងជ្រោយ។

នេះគ្រាន់តែគំនិត និងបទពិសោធន៍របស់ខ្ញុំកន្លងមកប៉ុណ្ណោះ សង្ឃឹមថាវាអាចជួយអ្នករាល់គ្នាបានខ្លះ។

No comments

Powered by Blogger.