ទ្រាំនឹងតណ្ហាប្តីមិនបានដាក់ពាក្យសុំលែង ដោយបញ្ចាក់ថាអ្នកណាទ្រាំបានបើ រូមភេទ១យប់១០ដង ម្តងៗរាប់ម៉ោង….
ព្រះវិហ៊ារ៖មានគ្រួសារមួយរស់នៅស្រុកជាក្សានខេត្តព្រវិហ៊ារបាននិងកំពុងជួបវិបត្តិលើគ្រែខ្លាំងហួសរហូតប្រពន្ធតវ៉ាតែគ្មានអ្នកណាជួយបាន!។នាង ហ៊ិត នាថ អាយុ៣៥ឆ្នាំ រស់នៅភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះ ហូ ហ៊ិត(ស្លាប់) ម្តាយឈ្មោះ គ្រុឌ នី អាយុ៦០ឆ្នាំ។ នាងជាកូនទី៤ក្នុងចំណោមបងប្អូនប្រុសស្រី
៧នាក់។ នាងបានរៀបការ ជាមួយប្តីឈ្មោះ ជុំ សាវៀត អាយុ៣៩ឆ្នាំរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសម្នាក់ជាចំណង អាពាហ៍ពិពាហ៍ ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត។ បុរសប្តីជាមុនស្សពូកែ ធ្វើការរកប្រាក់ណាស់ ធ្វើឱ្យក្រុមគ្រួសារមានជីវភាពធូរធារសមរម្យនៅក្នុងស្រុកភូមិ ដោយមាន គោក្របី ដីស្រែចម្ការច្រើនហិកតារ និងសម្ភារៈប្រើប្រាស់ឥតខ្វះ។ ទាស់តែម្យ៉ាងគឺ ប្តីចូលចិត្ត ប្រើអំពើហិង្សាវាយតប់ទាត់ធាក់លើរូបរាងកាយប្រពន្ធ ជាពិសេស មានចំណង់ផ្លូវភេទខ្ពស់ រហូតប្រចណ្ឌប្រពន្ធខុសរឿង។

នៅពេលគេសុំរួមរ័កមេត្រីនាងមិនបាន ចោទប្រកាន់នាងមាន ចិត្តមិនស្មោះ លួចមានប្រុសឈ្មោល រួចហើយក៏ប្រើកម្លាំងបាយលើរាងកាយប្រពន្ធតែម្តង ធ្វើឱ្យនាងរស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ។ នារីជាភរិយាឲ្យដឹងថា៖ពេលរួមភេទម្តងៗមានរយៈពេលយូររាប់ម៉ោង ហើយបើមានជាតិស្រាចូលពោះ ទៀតកាន់តែខ្លាំង មួយយប់ៗកេះកៀវរួមភេទឥតឈប់ រហូត១០ដងឯណោះ ស្ទើរតែ រកពេលដេកពួនមិនបាន។ តើឱ្យស្រីណាទ្រាំបាននោះ?
នាង ហ៊ិត នាថ បន្តឱ្យដឹងទៀតថា តាមពិតទៅ នាងមិនចង់យករឿងផ្ទៃក្នុងរង្វង់គ្រួសារ មក ទម្លាយប្រាប់ទេ ប៉ុន្តែមកពីទ្រាំមិនបាន ហើយបើបណ្តោយ ឱ្យប្តីរួមរ័កមេត្រីតាមចិត្តនោះច្បាស់ ជាស្លាប់ចោលកូនមិនខាន ទើបនាងសម្រេចចិត្តរត់ទៅប្តឹងមេភូមិរងឱ្យជួយ អន្តរាគមន៍រឿងនេះ។

នាងបានដើរសួរមិត្តភក្តិស្រីៗជាច្រើននាក់រួចមកហើយ គឺប្តីរបស់ពួកគេមិនខ្លាំងដូចប្តីរបស់នាងឡើយ ហើយនាងក៏ផ្តាំទៅមិត្តភក្តិទាំងឡាយ សូមឈប់ហៅប្តីនាងទៅផឹកស្រាជាមួយទៀត បើស្រឡាញ់រាប់អានជាមួយគ្រួសារនាងមែននោះ។
លោក ជុំ សាវៀត ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានប្រព្រឹត្តមិនគប្បីចំពោះប្រពន្ធមែន ទាំងប្រើអំពើហិង្សាលើផ្លូវកាយ ផ្លូវភេទ និងផ្លូវចិត្ត ព្រោះតែហាមឃាត់ចិត្តខ្លួនឯងមិនបាន ពេលផឹកស្រាស្រវឹងម្តងៗមិនដឹងជាមានកំហឹង ឬ កម្លាំងផ្លូវភេទមកពីណា? ពេលនេះ លោកបានកាត់បន្ថយផឹកស្រាពីច្រើនមកតិចមិនឱ្យស្រវឹងទេ។ ប៉ុន្តែ មិនអាចឈប់ផឹកស្រាមួយរយភាគរយតាមអ្វីដែលប្រពន្ធចង់បានឡើយ ព្រោះលោកធ្វើការងារស្រែចម្ការប្រើកម្លាំងបាយ កាប់គាស់លីសែងធ្ងន់ណាស់ ត្រូវផឹកស្រាខ្លះដើម្បីបំបាត់ការឈឺឆ្អឹងឆ្អែង។

លោកសូមឱ្យប្រពន្ធកែប្រែភាសាអសីលធម៌របស់នាងចោលទៅ ចេះគោរពប្តីខ្លះផង និង ការចាយវាយលុយខ្ជះខ្ជាយជាដើម ព្រោះរាល់ ជម្លោះទាំងអស់ មិនមែនលោកជាអ្នកខុសតែម្ខាងទេ ទះដៃម្ខាងមិនឮទេ។លោកយាយ គ្រុឌ នី ជាម្តាយនាង ហ៊ិត នាថ បានទទយលស្គាល់ថា បើកូនប្រសារំលោភបំពានផ្លូវភេទលើ ប្រពន្ធធ្ងន់ធ្ងរពេក មួយយប់ទល់ភ្លឺយ៉ាងនេះ ក៏មិនអាចទ្រាំបានដែរ។
អ្នកស្រី សូយ ធី អាយុ៥០ឆ្នាំ ជាមីងបានឱ្យដឹងថា គាត់ឃើញពួកគេឧស្សាហ៍ ឈ្លោះប្រកែកគ្នាញឹកញាប់ពេក ទើបគាត់អប់រំពួកគេទាំងពីរនាក់ថា បើចង់ដោះស្រាយភាពរកាំរកូសនោះ ទាល់តែព្យាយាមកែខ្លួន បោះបង់ទង្វើអសកម្មចោល សាងជីវិតឡើងវិញសាជាថ្មី ឈប់ប្រើអំពើហិង្សា ពាក្យគ្រោតគ្រាតដាក់គ្នា ហើយជាពិសេស គឺប្តីត្រូវដឹងទុក្ខធុរៈប្រពន្ធ កុំបង្ខំរួមភេទខ្លាំងពេក ឱ្យមានពេលដេកពួនខ្លះផង នោះប្តីប្រពន្ធពួកគេនឹងរស់នៅមានសេចក្តីសុខជាមិនខាន។

អ្នកស្រី ធូន ប៉ោក អាយុ៤៤ឆ្នាំ ជាមេភូមិរងបានឱ្យដឹងថា កន្លងមក នាង នាថ ជាប្រពន្ធបានមកប្តឹងតាមមាត់ឱ្យគាត់ជួយអន្តរាគមន៍ពីរឿងប្តីប្រើអំពើហិង្សា ចាប់បង្ខំរួមភេទជាច្រើនដងដែរ ប៉ុន្តែបុរសជាប្តីមិនទទួលយកការអប់រំរបស់គាត់ឡើយ ថែមទាំងប្រើពាក្យមិនគប្បីជេរប្រមាថមើលងាយរូបគាត់ជាអាជ្ញាធរទៀតផង ទើបគាត់មិនអាចជួយួដោះស្រាយបញ្ហាប្តីប្រពន្ធមួយគូនេះបានឡើយ បានត្រឹមតែរាយការណ៍ជូនលោកមេភូមិបន្ត។
សរុបទៅរឿងគ្រួសារប្តីប្រពន្ធដែលទាស់គ្នាព្រោះតែខ្លាំងអារៀងលើគ្រែពេកនោះនៅតែគ្មានដំណោះស្រាយបើតាមអ្នកជិតខាងថាមានតែលែងគ្នាទេទើបដោះស្រាយបានបើមិនចឹងឲ្តប្តីរកប្រពន្ធថែមួយទៀតទៅ!៕
សរុបទៅរឿងគ្រួសារប្តីប្រពន្ធដែលទាស់គ្នាព្រោះតែខ្លាំងអារៀងលើគ្រែពេកនោះនៅតែគ្មានដំណោះស្រាយបើតាមអ្នកជិតខាងថាមានតែលែងគ្នាទេទើបដោះស្រាយបានបើមិនចឹងឲ្តប្តីរកប្រពន្ធថែមួយទៀតទៅ!៕

No comments