ផឹកទឹកស្បថរៀងខ្លួន!!! ស្រីស្នេហ៍ក្នុងវីដេអូចោទថា សុំដេកក្នុងបន្ទប់ ហើយចាប់រំលោភ តែព្រះសង្ឃឆ្លើយថា នាងបង្ខំឲ្យបៀមពោត និងថតទុកដើម្បី…

បន្ទាយមានជ័យ ៖ យោងតាមវេបសាយរបស់អគ្គស្នងការ នគរបាលជាតិបានបង្ហោះមុននេះថា ព្រះគ្រូចៅអធិការវត្ត និងអនុគណៈក្រុង ក្រិល វណ្ណា ហៅអៀម វណ្ណា ហៅអៀម វណ្ណា បានផ្សឹកបោកស្បង់ចីវរ និងចាប់ខ្លួនពីបទរំលោភ និងគំរាមនៅរសៀលម៉ោង ១និង១០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅវត្តសុម៉ាធិផលស្ថិតភូមិបី សង្កាតព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្រោយមានរឿងរ៉ាវចៅ អធិការវត្តភ្នំបាក់លើ និងជាអនុគណៈក្រុងសិរីសោភ័ណឈ្មោះ ក្រិល វណ្ណា ហៅអៀម វណ្ណា ជាព្រះសង្ឃដែលត្រូវបាន បណ្តាញសង្គមហ្វេសប៊ុក បង្ហាញរូបភាពមាននៅជាមួយស្រីក្មេង និងលិទ និងបៀមពោតស្ងោរ ធ្វើមេខ្លាឃ្លោក ដែលប៉ះពាល់ដល់សាសនា ដែលជាសាសនារដ្ឋ ត្រូវរិៈគន់ពីសំណាក់មហាជនយ៉ាងច្រើន។

ក្រោយពេលមានមតិរិៈគន់ ពីមហាជនរួចមក ក្រសួងធម្មការនិងសាសនា បានឲ្យមន្ត្រីសង្ឃមានលោក យិន យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ព្រះសមណញាណ ណាប់ ម៉ឺន បាលាត់ គណៈខេត្តព្រះគ្រូសោភ័ណវិមល ប៉ាត សុគន្ធ អនុគណក្រុងសិរីសោភ័ណ និងមន្ត្រីសង្ឃជាច្រើនរូប បានកោះហៅចៅអធិការវត្តភ្នំបាក់ និងអនុគណៈក្រុងសិរីសោភ័ណឈ្មោះ ក្រិល វណ្ណា ហៅ អៀម វណ្ណា មានអាយុ៣៨ឆ្នាំ និងភាគីពាក់ព័ន្ធស្ត្រីឈ្មោះ កាយ វីតា អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត និងមានឪពុកម្តាយបានចូលរួម និងប្រជាពលរដ្ឋ ដែលគាំទ្រចៅអធិការវត្តផងដែរ។

ស្ត្រីឈ្មោះ កាយ វីតា បានប្រាប់រឿងរ៉ាវថា មូលហេតុដែលស្គាល់ព្រះសង្ឃ ឈ្មោះក្រិល វណ្ណា រយៈពេលជាង១ឆ្នាំមកហើយ ដោយម្តាយនិងខ្លួន មានជំងឺត្រូវអំពើអំព័ន្ធគេ ហើយអោយមើលជា ឪពុកម្តាយស្រលាញ់រាប់អាន ស្និទ្ធស្នាលគ្នាទាំងសន្យាថា ក្រោយពេលកសាងព្រះវិហារវត្តរួចរាល់ នឹងសឹកចូលដណ្តឹង យកជាគូរអនាគត។ ក្រោយថ្ងៃបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៨ កន្លងទៅ ព្រះសង្ឃឈ្មោះ ក្រិល វណ្ណា បានមកលេងផ្ទះ ហើយសុំសឹង២យប់ នៅនិងផ្ទះ ទាំងមានអង្គរក្សអ្នកបើកបររថយន្ត២នាក់ ដេញឲ្យទៅដេកខាងក្រៅ ចំណែកសង្ឃរូបនោះ ដេកក្នុងបន្ទប់ក្នុងផ្ទះរបស់នាង បន្ទប់មួយផ្សេង ចំណែកនាងបានយកភេសជ្ជៈទៅប្រគេន ស្រាប់តែចាប់នាងរំលោភ រហូតបានសម្រេច ហើយទាំងលួចចេញពីផ្ទះ របស់នាងមិនបានប្រាប់នាង និងឪពុកម្តាយនាងទៀត។

នាងបានបញ្ជាក់ថា ក្រោយពេលរំលោភនាងហើយ លួចចេញពីផ្ទះមិនប្រាប់ ទើបទូស័ព្ទមិនលើក ទើបនាងដើររក ក៏ប្រទះឃើញជួបនៅក្រុងសិរីសោភ័ណ ហើយមិនបាននិយាយគ្នាប៉ុន្មាផង ក៏បើកឡានគេចតាមផ្លូវលេខ៣ ទៅបាត់ ពេលទូរស័ព្ទចូលទទួល ស្រាប់តែសង្ឃអង្គនោះ គម្រាមទាំងថតសំលេងបានទៀតថា បើចង់រករឿងប្រយ័ត្ននៅស្រុកមិនបាន ទើបនាងខឹងបង្ហោះរូបភាព ក្នុង Account facebook រាល់រូបភាពប៉ះពាល់ កត្តិយសព្រះសង្ឃហើយបានប្តឹងចោទប្រកាន់ ពីបទរំលោភនាង ក្នុងបន្ទប់ផ្ទះរបស់នាង បានសម្រេចនិងគម្រាម ហើយសុំអោយច្បាប់ចាត់ការ ដោយបកស្បង់ចីវរ និងចាត់ការតាមច្បាប់។
ចៅអធិការភ្នំបាក់ និងអនុគណក្រុងសិរីសោភ័ណ ព្រះនាម ក្រិន វណ្ណា ហៅអៀម វណ្ណា បានមានសង្ឃដីការថា ការពិតគ្រួសាររបស់នាង បានរាប់អានក្រោយពេលមើលជំងឺ ហើយរាប់អានស្និតស្នាល ដោយសន្យាកសាងព្រះវិហារ ហើយសឹកចូលដណ្តឹងតាមប្រពៃណី តែសង្ឃអង្គនេះ បដិសេដមិនបានរំលោភ ដូចនាងចោទប្រកាន់ដែរ បានត្រឹមតែប្រឡែងលង ដូចរូបភាពបៀមនិងជញ្ជក់ពោតស្ងោរ ដោយសារនាងបង្គាប់ និងបង្ខំឲ្យធ្វើហើយថតទុកទៀត។ ដោយមិនបានចេញចូលផ្ទះនាងមួយរយៈ ស្រាប់២ទៅ៣ថ្ងៃនេះ ស្រាប់តែឃើញ Account របស់នាង បង្ហោះរូបភាពដែលប៉ះពាល់កិត្តិយសខ្លួន ត្រូវបានរិៈគន់តាមបណ្តាញសង្គម Facebook។
ចៅអធិការភ្នំបាក់ និងអនុគណក្រុងសិរីសោភ័ណ ព្រះនាម ក្រិន វណ្ណា ហៅអៀម វណ្ណា បានមានសង្ឃដីការថា ការពិតគ្រួសាររបស់នាង បានរាប់អានក្រោយពេលមើលជំងឺ ហើយរាប់អានស្និតស្នាល ដោយសន្យាកសាងព្រះវិហារ ហើយសឹកចូលដណ្តឹងតាមប្រពៃណី តែសង្ឃអង្គនេះ បដិសេដមិនបានរំលោភ ដូចនាងចោទប្រកាន់ដែរ បានត្រឹមតែប្រឡែងលង ដូចរូបភាពបៀមនិងជញ្ជក់ពោតស្ងោរ ដោយសារនាងបង្គាប់ និងបង្ខំឲ្យធ្វើហើយថតទុកទៀត។ ដោយមិនបានចេញចូលផ្ទះនាងមួយរយៈ ស្រាប់២ទៅ៣ថ្ងៃនេះ ស្រាប់តែឃើញ Account របស់នាង បង្ហោះរូបភាពដែលប៉ះពាល់កិត្តិយសខ្លួន ត្រូវបានរិៈគន់តាមបណ្តាញសង្គម Facebook។

លោក យិម យឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានបញ្ជាក់ថា ក្រោយពេលឃើញបណ្តាញសង្គម Facebook បង្ហោះរូបភាពព្រះសង្ឃព្រះនាម ក្រិល វណ្ណា ហៅអៀម វណ្ណា ចៅអធិការវត្តភ្នំបាក់ និងជាអនុគណៈ ក្រុងសិរីសោភ័ណ ដែលមានរូបភាពប៉ះពាល់ ដល់វិស័យព្រះពុទ្ធសាសនា និងមានការរិៈគន់ពីមហាជនយ៉ាងខ្លាំង។ ក្រសួងធម្មការនិងសាសនា បានឲ្យមន្ត្រីសង្ឃខេត្ត បន្ទាយមានជ័យ បង្កើតគណៈកម្មការកោះហៅ ព្រះសង្ឃព្រះនាម ក្រិល វណ្ណា ហៅអៀម វណ្ណា និងស្ត្រីឈ្មោះ កាយ វីតា ដែលពាក់ព័ន្ធចូលខ្លួនមកបំភ្លឺ ទាំងសងខាងដោយឃើញថា ភាពគីព្រះសង្ឃព្រះនាម ក្រិល ត្រូវបានស្ត្រីឈ្មោះ កាយ វីតា ចោទប្រកាន់ពីបទរំលោភ និងគម្រាម ទើបមន្ត្រីសង្ឃបានសម្រេចរួចហើយ ដោយប៉ះពាល់វិស័យព្រះពុទ្ធសាសនា ត្រូវផ្សឹកហើយអនុវត្តតាមច្បាប់។

ព្រះសមណញាណ ណាប់ ម៉ឺន បាលាត់ គណៈខេត្តបន្ទាយមានជ័យ បានមានពុដិការថា ក្រោយពេលសាកសួរទាំងពីរភាគី រៀបរាប់ហេតុផល និងយកត្រូវនិងទម្លាក់កំហុសដាក់គ្នា គឺក្នុងនាមមន្ត្រីសង្ឃ បានឲ្យទាំងពីរភាគី មានព្រះសង្ឃព្រះនាម ក្រិល វណ្ណា ត្រូវបានស្ត្រីឈ្មោះ កាយ វីតាព្រះសង្ឃ បានធ្វើទឹកមន្តដែលជាទឹកសម្បថផឹក ម្នាក់កន្លះកែវ បើកអ្នកណាខុសគឺទទួលយកចុះ រាល់អំពើរធ្វើខុស។

ក្រោយគណៈកម្មការមន្ត្រីសង្ឃ ប្រជុំចាប់ពីម៉ោង៨និង៣០នាទី រហូតដល់ម៉ោង១និង២០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានគណៈកម្មការសម្រេច ដោយអោយព្រះសង្ឃព្រះនាម ក្រិល វណ្ណា ហៅអៀម វណ្ណា បកច្បង់ចីវរចេញសឹកជាប្រជាពលរដ្ឋសាមញ្ញ ហើយត្រូវបានកម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ នាំខ្លួនចេញពីព្រះវិហារ ចូលឡានបើកចេញដោយមានប្រជាពលរដ្ឋ ដែលគាំទ្រព្រះសង្ឃចៅអធិការវត្ត បានដេញតាមរថយន្ត ទាមទារមិនឲ្យយកទៅស្នងការនគរបាលខេត្តឡើយ ៕












No comments