ច្បាស់ចេស! ក្រសួងធម្មការ និង សាសនា កំពុងសហការជាមួយមន្ត្រីជាន់ខ្ពស់សង្ឃចាត់វិធានការណ៍ ចុះស្រីម្នាក់នេះជានរណាគេ???(មានរូបភាព)
ព្រះសង្ឃព្រះនាម ស្រឹល វណ្ណា ចៅអធិការវត្តគីរីវង្សក្សេមក្សាន្ត ភ្នំបាក់ខាងលើ សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តអំពើមិនគប្បីហ៊ានសំដែងកាយវិការលិឍពោត បៀមពោត ដូចរឿងអាសអាភាសនោះកំពុងទទួលគេរឹះគន់ខ្លាំងកក្រើក Facebook ។

តាមរយះវីដេអូ ដែលចែកចាយពេញបណ្ដាញសង្គម Facebook ទង្វើចៅអធិការវត្តអង្គនេះ បានធ្វើឡើងតាមបញ្ជាស្រីក្មេងម្នាក់ ដែលទំនងជាស្រីស្នេហ៍លួចលាក់របស់ព្រះអង្គ ។

តាមរយះវីដេអូ ដែលចែកចាយពេញបណ្ដាញសង្គម Facebook ទង្វើចៅអធិការវត្តអង្គនេះ បានធ្វើឡើងតាមបញ្ជាស្រីក្មេងម្នាក់ ដែលទំនងជាស្រីស្នេហ៍លួចលាក់របស់ព្រះអង្គ ។

ពាក់ព័ន្ធនឹងទង្វើអាស្រូវរបស់ចៅអធិការវត្តគីរីវង្សក្សេមក្សាន្តភ្នំបាក់ខាងលើព្រះនាមស្រិល វណ្ណា ដែលព្រះមហាក្សត្រទើបនឹងត្រាស់បង្គាប់តែងតាំងតម្លើងជា ព្រះទេពសោភ័ណ រាជាគណៈកិត្តិយស នៅចុងខែ ឧសភា ឆ្នាំ ២០១៨ កន្លងមកថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ ក្រសួងធម្មការ និង សាសនា បានអោយដឹងថា ក្រសួងកំពុងសហការជាមួយមន្ត្រីជាន់ខ្ពស់សង្ឃ ដើម្បីស្រាវជ្រាវនិងមានវិធានការណ៍ចំពោះចៅអធិការវត្តនេះហើយ ។ ចំពោះចំណាត់ការបែបណានោះមិនទាន់ដឹងច្បាស់នៅឡើយទេ ។

មតិមហាជនលើបណ្ដាញសង្គម Facebook បានសំណូមពរអោយចាប់ផ្សឹក និង បញ្ជូនទៅតុលាការបើមានបទល្មើសធ្ងន់ធ្ងរលើសពីនេះ និងត្រូវដាក់ឈ្មោះក្នុងបញ្ជីខ្មៅមិនអោយបួសលើកក្រោយទៀតទេ ។
គួរបញ្ចាក់ផងដែរថានារីម្នាក់នេះគ្រាន់តែជាការសង្ស័យក្នុងវិដេអូដែលបានបែកធ្លាយប៉ុណ្ណោះ ពុំទាន់មានប្រភពណាមួយបញ្ចាក់ថាជាស្រីក្នុងវិដេអូនោះទេ៕ ចុះអ្នកគិតថាជានរណាគេ ស្រីម្នាក់នេះ?





No comments