ម៉ាឡេស៊ី ទប់តម្លៃសាំងមិនឲ្យឡើងសូម្បីមួយបៀក
ត្បិតថាតម្លៃប្រេងឆៅមានការកើនឡើងនៅមួយរយៈចុងក្រោយនេះក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ីអាចទប់ទល់មិនឲ្យតម្លៃប្រេងឥន្ធនៈក្នុងប្រទេសនេះ កើនឡើងសូម្បីបន្តិច។

យោងតាមការលើកឡើងរបស់លោក Datuk Seri Johari Abdul Ghani មន្ត្រីផ្នែកហិរញ្ញវត្ថុឲ្យដឹងថាការសម្រេចចិត្តរក្សាតម្លៃប្រេងឥន្ធនៈនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រីនៃប្រទេសនេះផ្ទាល់ ដើម្បីសម្រួលដល់ពលរដ្ឋដែលមានប្រាក់ចំណូលតិច។

ការសម្រេចចិត្តរក្សាតម្លៃប្រេងឥន្ធនៈនេះមិនឋិតថេររហូតនោះទេ ដោយបច្ចុប្បន្នរដ្ឋាភិបាលម៉ាឡេស៊ីកំពុងស្វែងរកដំណោះស្រាយលើបញ្ហានៃការកើនឡើងតម្លៃប្រេងឆៅនេះ ហើយតម្លៃប្រេងឥន្ធនៈអាចនឹងមានការប្រែប្រួលនៅថ្ងៃខាងមុខ។

គួរដឹងថាគិតចាប់តាំងពីដើមខែមេសាមក តម្លៃប្រេងឥន្ធនៈនៅម៉ាឡេស៊ីមិនមានការប្រែប្រួលនោះទេ ដោយប្រេងសាំងប្រភេទ RON 95 នៅតែមានតម្លៃ ២,២ រីងហ្គីត (ប្រមាណ ២ ២២៥ រៀល) , ប្រេងសាំង RON 97 មានតម្លៃ ២,៤៧ រីងហ្គីត (ប្រមាណ ២ ៤៩៨ រៀល), ប្រេងម៉ាស៊ូត Euro 2M មានតម្លៃ ២,១៨ រីងហ្គីត (ប្រមាណ ២ ២០៥ រៀល) និង ប្រេងម៉ាស៊ូត Euro 5 មានតម្លៃ ២,២៨ រីងហ្គីត (ប្រមាណ ២ ៣០៦ រៀល)៕

No comments