Header Ads

Header ADS

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ:

Image may contain: 6 people, outdoor

អាវភ្លៀង​ជាង ៥០០ អាវ ដែល​ជាអំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន​ និង​សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបាន​ចែក​ជូននាយទាហាន នាយទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ។
នៅ​វេលា​ម៉ោង៧:០០​ នាទី​ព្រឹកថ្ងៃទី១១ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ដំណើរការ​ចែក​ជូនអាវភ្លៀងអំណោយសម្តេចតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូន​ដល់​យោធិន​គ្រប់​រូប​ចំណុះបញ្ជាការដ្ឋានតំ​បន់ប្រតិ​បត្តិការ​សឹក​រងកំពង់ធំ​ ។

Image may contain: 3 people, people standing and outdoor

យើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ និង​សម្តេច​កិតិ្តព្រឹទ្ធបណ្ឌិត ដែល​ជា​និច្ច​ជាកាល​តែង​តែ​យកចិត្តទុកដាក់​គិត​គូ​ពីសុខទុក្ខរបស់យោធិនយើងគ្រប់រូប​ ។​ ពេល​រដូវ​ភ្លៀង ផ្តល់អាវភ្លៀង ពេល​រដូវ​រងា​ ផ្តល់អាវរងារ ។​
Image may contain: one or more people, sky, outdoor and nature

សូម​គោរព​ជូន​ពរ​សម្តេច​ទាំងទ្វេ​ និង​បុត្រា​-បុត្រី​ ចៅប្រុស-ចៅស្រី​ សូមបានជួបប្រទះតែនិងពុទ្ធពរបួនប្រការគឺ÷ អាយុ​ វណ្ណៈ​ សុខៈ និង​ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ។

Image may contain: sky, tree, outdoor and nature

Image may contain: 5 people, people standing and outdoor

Image may contain: 8 people, outdoor

Image may contain: 3 people, people standing and outdoor

Image may contain: 4 people, people standing and outdoor

Image may contain: 6 people, people standing and outdoor

No comments

Powered by Blogger.