Header Ads

Header ADS

ស្នងការនគរបាលខេត្តកំពង់ធំ បង្ហាញមុខសញ្ញា “ឆក់” យ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ

Image may contain: 1 person, sitting
កំពង់ធំ) ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោចខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបង្ហាញមុខសញ្ញាប្រព្រឹត្តបទល្មើស “ឆក់” យ៉ាងសកម្មក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

Image may contain: 1 person, outdoor

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ០០ នាទី កងកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផាណិត ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ស្ទឹងសែន សង្កាត់ កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានស្រុកកំណើតនៅ ភូមិរកាកោង

Image may contain: 3 people, people standing

ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជាមុខសញ្ញាសកម្មប្រព្រឹត្តបទល្មើស ឆក់ (កាបូបប្រាក់ ខ្សែក និងទួរស័ព្ទដៃ) ចំនួន ០៦លើក ក្នុងភូមិសាស្រ្ត ក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ មានដូចខាងក្រោម៖
– លើកទី ១: ក្នុងខែ កុម្ភៈ ឆ្នាំ២០១៨ ចំណុច ផ្លូវវាងក្រុង ភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើសកម្មភាពម្នាក់ឯង ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ ខ្មៅ គ្មានផ្លាកលេខ បានឆក់ខ្សែក ពីជនរងគ្រោះឈ្មោះ សេង ហេង ភេទ ស្រី អាយុ ៦៣ ឆ្នាំ មានទីលំនៅភូមិ ថ្នល់បែក ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

Image may contain: 3 people

– លើកទី២: នៅព្រឹកថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង០០នាទី នៅចំណុចផ្លូវកាត់ទៅភូមិ សេរីវង្ស ក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើសកម្មភាពម្នាក់ឯង ជិះម៉ូតូដដែល ដោយឆក់ការបូបដៃពីនារីរងគ្រោះម្នាក់ឈ្មោះ ប៊ូ ចាន់លី អាយុ ២៧ ឆ្នាំ មុខរបបបុគ្គលិក មីក្រូហិរញ្ញវត្ថុចំរើន រស់នៅភូមិ សេរីវង្ស ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្ភារៈក្នុងការបូបមាន លុយខ្មែរ ១ ម៉ឺនរៀល ,លុយដូល្លាចំនួន ២២០ ,ទូរស័ព្ទម៉ាកឡេហ្គូចំនួន ០១គ្រឿង ។

Image may contain: 8 people, people standing

– លើកទី៣: នៅរសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង០០នាទី នៅចំណុចផ្លូវចូលទៅ ភូមិ រលួស ក្នុងភូមិ ពោធិសែនស្នាយ សង្កាត់ ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើសកម្មភាពម្នាក់ឯង ជិះម៉ូតូដដែល ឆក់ការបូបដៃ ពីនារីរងគ្រោះម្នាក់ឈ្មោះ តៅ ស្រីរ័ត្ន អាយុ ២៣ ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅក្នុងភូមិ អូរគន្ធ សង្កាត់ អូរគន្ធ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ សម្ភារៈក្នុងកាបូបមាន លុយខ្មែរចំនួន ជាង ១លានរៀល, ទូរស័ព្ទម៉ាកសាំសុងចំនួន ១គ្រឿង ។
– លើកទី៤: នៅព្រឹកថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៧ និង១០នាទីនៅចំណុចផ្លូវចូលទៅ ភូមិ សេរីវង្ស ក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ ព្រៃតាហ៊ូក្រុង ស្ទឹងសែនខេត្តកំពង់ធំ បានធ្វើសកម្មភាពម្នាក់ឯង ជិះម៉ូតូដដែល ឆក់ការបូបដៃ ពីនារីរងគ្រោះម្នាក់ឈ្មោះ អូន លីនដាវ អាយុ ២៦ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅក្នុងភូមិ បល្ល័ង្គលិច សង្កាត់ ដំរីជាន់ខ្លា ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ សម្ភារៈក្នុងកាបូបមាន ខ្សែកផ្លាកទីន ចំនួន ១ ខ្សែ , លុយខ្មែរចំនួន ៤០ ម៉ឺនរៀល,ទូរស័ព្ទដៃចំនួន ៣គ្រឿង ។
– លើកទី៥: នៅរសៀល,ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង៣០នាទីនៅចំណុចផ្លូវបំបែក ក្នុងភូមិ ក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែនខេត្តកំពង់ធំ បានធ្វើសកម្មភាពម្នាក់ឯង ជិះម៉ូតូដដែល ឆក់ទូរស័ព្ទដៃចំនួន ០១គ្រឿង ពីនារីរងគ្រោះម្នាក់ឈ្មោះ ហេង មួយទៀង អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងភូមិ ពោធិបាក់ក សង្កាត់ ដំរីជាន់ខ្លា ក្រុង ស្ទឹងសែនខេត្តកំពង់ធំ ។

Image may contain: 4 people, people standing


Image may contain: 2 people

-​ លើកទី៦: នៅរសៀលថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង៣០នាទីនៅចំណុចហួសវត្តវល្លិ៍យាវផ្លូវបំបែក ក្នុងភូមិ កូនត្នោត ឃុំ ជ័យ ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើសកម្មភាពម្នាក់ឯង ជិះម៉ូតូដដែល ឆក់ការបូបដៃ ពីនារីរងគ្រោះម្នាក់ឈ្មោះ ផាន់ សុម៉ាលីដា អាយុ ២៥ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅក្នុងភូមិ តាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្ភារៈក្នុងកាបូបមាន លុយខ្មែរជាង ២០ ម៉ឺនរៀល ។
បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសទាំង ០៦ លើក ខាងលើមែន ព្រមទាំងចង្អុលបង្ហាញ ពីទីកន្លែងនីមួយៗដែលខ្លួនបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើស (ឆក់) យកទ្រព្យសម្បត្តិ ពីនារីរងគ្រោះ ហើយយកទៅលក់ ។
សមត្ថកិច្ចយើងដកហូតបានសម្ភារៈមួយចំនួនរួមមាន៖

Image may contain: 3 people, people standing
១. ខ្សែកផ្លាកទីន ចំនួន ១ ខ្សែ ជារបស់នារីរងគ្រោះឈ្មោះ អូន លីនដាវ ដែលជនសង្ស័យបានយកទៅបញ្ចាំ ។
២. ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាកអូប៉ូ ពណ៌ក្រហម ជារបស់នារីរងគ្រោះ ឈ្មោះ ហេង មួយទៀង ដកហូតពីហាងជួសជុលទូរស័ព្ទដៃ ក្នុងក្រុង ស្ទឹងសែន ។
៣. ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាក អាយខល ពណ៌ទឹកមាសជារបស់នារីរងគ្រោះ ឈ្មោះអូន លីនដាវ ដកហូតពីហាងជួសជុល និងលក់ទូរស័ព្ទដៃ ក្នុងក្រុងស្ទឹងសែន ។
៤. ដកហូតម៉ូតូចំនួន ០១ គ្រឿង ដែលជនសង្ស័យ ជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ។
ករណីនេះសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ចូនទៅសាលាដំបូងខេត្តកំពង់ធំ៕

Image may contain: 8 people, people standing

Image may contain: 1 person, outdoor

Image may contain: 3 people, people standing


Image may contain: 3 people


Image may contain: 8 people, people standing


Image may contain: 2 people

No comments

Powered by Blogger.