Header Ads

Header ADS

ហួសចិត្តមែន!! ក្មេងស្រីវ័យ ១៥ឆ្នាំ ព្រោះ​តែ​ចង់​បាន​ទូរស័ព្ទទំនើប ដាច់ចិត្តយក​ព្រហ្មចារី​ដោះដូរ​ តែ​អកុសល​ណា



ឥណ្ឌូណេស៊ី៖ ប៉ូលិសដែលមកពី Shabara អង្គភាព Metro Tangerang បានវាយឆ្មក់នៅ kondusifitas សណ្ឋាគារឈ្មោះ ផ្កាម្លិះ ប្រទេស​ឥណ្ឌូណេស៊ី​ ហើយបានចាប់​ខ្លួន​ បុរស​ចំណាស់​ម្នាក់​ដោយ​សង្ស័យ​ថា​ កំពុង​លួងលោម​ក្មេងស្រីរូបនេះ​ទើបតែ​អាយុ​ ១៥ឆ្នាំ នេះ​បើយោង​អត្តសញ្ញាណ​ប័ណ្ណ​របស់ក្មេងស្រី និង​រួមភេទ​ ដោយ​សន្យា​ដោះ​ដូរ​និង​សម្ភារៈ​និយាយ​គឺ​ ទូរស័ព្ទទំនើបមួយគ្រឿង(SmartPhone) ហើយការ​វាយឆ្មក់​នេះ​បន្ទាប់ពី​ទទួល​ដំណឹង​ពី​ឪពុក​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ ថា​ មាន​ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កូនស្រី​របស់គាត់​។
ដោយយោងតាមការ​ឆ្លើយ​បំភ្លឺ​របស់​ក្មេងស្រី​រងគ្រោះ​នេះ គឺ​នាង​ទទួល​ការ​សន្យា​ពី​ជនសង្ស័យនឹង​ទិញ​ទូរស័ព្ទ​ឲ្យនាង​ទើបនាង​យល់ព្រម​ឡើង​សណ្ឋាគារ​ជា​មួយ​បុរសនេះ​។ ប៉ូលិស​ស៊ើបអង្កេត​កំពុង​ប្រើ​និតិវិធីច្បាប់​លើជន​សង្ស័យ​ និង​បញ្ជូន​ខ្លួន​ទៅ​ប៉ូលិស​ការពារ​អនិតិជន​និង​ពី​បទជួញដូរផ្លូវភេទលើកុមារមិនទាន់​គ្រប់អាយុ​៕


No comments

Powered by Blogger.