Header Ads

Header ADS

អាចារ្យធំ ប្រឈមជាប់ពន្ធនាគារព្រៃសរ ពី១ឆ្នាំ​ដល់៣ឆ្នាំ និង​ពិន័យជាប្រាក់​ពី២ទៅ​៦លាន​រៀល



លោក ស្រាន់ សុខរុំ ហៅអាចារ្យធំ ប្រឈម​ជាប់​​ពន្ធនាគារ​​​ព្រៃសរ​ពី​​​១ឆ្នាំ​ទៅ៣ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​​សាច់​ប្រាក់ចាប់​ពី២លាន​រៀល​​ដល់​៦លាន​​រៀល ពាក់ព័ន្ធ​នឹង​​បទ​ញុះញង់​​​ឲ្យ​មានការ​​​រើស​អើង តាម​បណ្តឹង​​​របស់​លោក ឆឺយ ប៊ុនធឿន តំណាងឲ្យ​​គណបក្ស​សម្ព័ន្ធដើម្បី​​ប្រជាធិបតេយ្យ​​របស់​លោកខឹម វាសនា ដែល​បាន​​ដាក់​ពាក្យ​​បណ្តឹងទៅសាលាដំបូង​រាជធានីភ្នំពេញ​​កាល​ពីខែ​​កក្កដា​​​កន្លងទៅនេះ​។
យោង​ទៅតាម​មាត្រា៤៩៦ បានបញ្ជាក់ថា អំពើញុះញង់​ដោយផ្ទាល់​តាម​មធ្យោបាយ​ណាមួយ ដែល​មាន​ចែង​ក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌ​អត្ថិភាព​នៃការញុះញង់) នៃ​ក្រមនេះ ឲ្យប្រព្រឹត្តការរើសអើង ការគុំកួន ឬហិង្សាចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូល​ហេតុនេះ ជាសមាជិក ឬមិនមែនជាសមាជិក​នៃ​ជាតិពន្ធុ ក្រុមជាតិ ពូជ​សាសន៍ ឬនៃសាសនាណា​មួយជា​កំណត់នៅះ ត្រូវផ្តន្នាទោស​ដាក់ពន្ធនា​គារពី ១ឆ្នាំទៅ៣ឆ្នាំ និង​ពិន័យជាប្រាក់ពី ២លានរៀល ដល់៦លានរៀល បើទោះការញុះញង់នេះ​គ្មានប្រសិទ្ធភាព​ក៏ដោយ។
Image result for អាចារ្យធំ
លោក ខឹម វាសនា មេបក្សសម្ព័ន្ធ បានប្តឹងលោក ស្រាន់ សុខរុំ ហៅអាចារ្យធំចំនួន៣​ករណី គឺបទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាថជា​សាធារណៈ និងបទញុះញង់ឲ្យមាន​ការរើសអើង ដែល​បានប្រព្រឹត្តនៅ​រាជធានីភ្នំពេញ កាល​ពីថ្ងៃទី១១មិថុនា ឆ្នាំ២០១៧កន្លង​មកនេះ។
សូមរំលឹក​ផងដែលថា នៅថ្ងៃទី១៨សីហាកន្លង​ទៅថ្មីៗ​នេះ​លោក ស្រាន់ សុខរុំ ហៅអាចារ្យធំ ក៏​បាន​ចូលទៅ​បំភ្លឺតាមដីការ​កោះរបស់​សាលាដំបូងរាជ​ធានីភ្នំពេញ តាមសំណើរនៃ​ពាក្យ​បណ្តឹង​របស់ លោក​ ឆឺយ ប៊ុនធឿន រួចរាល់ហើយ៕

No comments

Powered by Blogger.