Header Ads

Header ADS

បុរសម្នាក់ខំធ្វើការ6ឆ្នាំ មិនហ៊ានសំរាក គឺដើម្បីសង្សារ!! ថ្ងៃមួយឃើញស្រោមអនាម័យទើបប្រើថ្មីៗ ភ្លាមៗនោះគាត់ក៏…



អូនសំលាញ់..! បងហៅអូនថាអូនសំលាញ់ជាលើកចុងក្រោយ ហើយបងដឹងថាអូនមកនៅជាមួយបង ព្រោះអូនខ្ជិលធ្វើការ តែបងទទួលយកបាន បងរាប់រងចញ្ចឹមអូន ព្រោះបងមិនមែនជាប្រុសស្អាត បងមិនមានសាច់ដុំធំៗ បងមិនសូវចេះនិយាយផ្អែម បែបរ៉ូមេទិក តែបងស្រលាញ់អូន។ អូនជាមនុស្សខ្លួនតូចរាងស្វេលគួឲ្យស្រលាញ់ អូនពូកែតែងខ្លួន អូនពូកែធ្វើខ្លួនអោយចូលក្នុងចំណោមគេចុះ យើងស្រលាញ់គ្នាតាំងពីនៅរៀនរហូតដល់រៀនចប់។




អូនសុំបែកបងជិត 50ដង មកហើយ តែបងនៅតែអត់ឳនអោយអូនជានិច្ច ព្រោះបងស្រលាញ់អូន ហើយការត្រូវគ្នាលើកនេះអូនបានសុំបងមកនៅជាមួយទាំងដែលមិនទាន់រៀបការ បងសប្បាយចិត្តណាស់រកអ្វីប្រៀបផ្ទឹមបាន។
បងសុខចិត្តធ្វើការថែមម៉ោង មិនបានសំរាកដើម្បីបានលុយអោយចាយទិញស្បែកឡើងល្អៗ ទិញអ្វីដែលអូនចង់បានម៉ាក់ហាមក៏បងមិនស្ដាប់។ បងគិតថាលើកនេះបងបានបំពេញ នៅអ្វីដែលអូនចង់បានហើយអូន នឹងមិនទៅចោលបងទៀតទេ មែនអូនមិនទៅចោលបងទេ តែអូនចាយលុយបង ហើយទៅដើលេងសប្បាយជាមួយប្រុសផ្សេង បងចូលក្នុងបន្ទប់បងឃើញ សោមអនាម័យទើបប្រើថ្មីៗ ទាំងដែលបងទើបមកពីធ្វើការ មកចឹងហើយបានជាបងឆាតមករកអូន អូនដូចជាមិនសូវយកចិត្ត ថ្ងៃអាទិត្យបងបបួលអូនដើលេងអូនមិនទៅព្រោះអូនដើលេងជាមួយគេឆ្អែតហើយ។
ពេលនេះបងភ្ញាក់ខ្លួនហើយ បងឈប់ងុបនឹងអូនហើយ កំលាំងញើសឈាមដែលបងរកបានអូនចាយចុះ បងលាហើយ មិនបាច់សុំបងបែកទៀតទេលើកនេះបងជាអ្នកសុំបែកម្ដង។ នេះជាសារមួយដែលបុរស់ម្នាក់បានសរសេផ្ញើជូនសង្សារបស់គាត់ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះអត្ថបទនេះ..?

No comments

Powered by Blogger.