សុវត្ថិភាពទេ? បើអ្នកជាស្ត្រីមានផ្ទៃពោះ សូមមើលនេះជាអ្វីដែលនឹងកើតឡើងចំពោះអ្នកពេលទទួលទានដូង

មែនហើយ! វាមានសុវត្ថិភាព ដែលទទួលទានទឹកដូង មិនថាទឹកដូងខ្ចី ទឹកដូងទុំ ឬប្រេងដូងនោះទេ ព្រោះទាំងអស់នេះវាសុទ្ធតែផ្តល់ប្រយោជន៍ទាំងអស់សម្រាប់ស្រ្តីមានផ្ទៃពោះ។
រយៈពេល៩ខែនៃការពពោះ ដូងគឺមានសុវត្ថិភាពបំផុតសម្រាប់ការទទួលទាន រាងកាយរបស់មាតា និងស្រូបយកសារធាតុចិញ្ចឹមទៅផ្តល់អោយទារក យ៉ាងល្អប្រសើរ។ សារធាតុចិញ្ចឹម ក្នុងទឹកដូង មានដូចជា កាឡូរី សូដ្យូម ប៉ូតាស្យូម សរសៃ Fiber និងកាល់ស្យូមជាដើម។

ទទួលទានដូង នឹងផ្តល់អោយស្ត្រីកំពុងពពោះ នូវប្រយោជន៍ទាំង១០យ៉ាងដូចជា៖
អភិវឌ្ឈខួរក្បាលទារក

ប្រេងដូងមានអាស៊ីតមធ្យម ដែលសំខាន់បំផុតសម្រាប់ការលូតលាស់ទារកក្នុងផ្ទៃ។ មិនតែប៉ុណ្ណោះវាជួយដល់ ការលូតលាស់ទាំងផ្នែកសុខភាព និងរាងកាយ ជាពិសេសនៅ សប្តាហ៍ចុងក្រោយមុនសម្រាល និងរយៈពេល២ឆ្នាំ ដែលកុមារកំពុងលូតលាស់។
ផ្តល់ថាមពលបានយូរ

ប្រេងដូងមានភាពពិសេសរបស់វា។ វាអាចផ្តល់នូវថាមពល យ៉ាងឆាប់រហ័ស និងងាយស្រួល ដល់រាងកាយ ពេលអ្នកនឿយហត់អស់កម្លាំង។
រក្សាតុល្យភាពជាតិស្ករក្នុងឈាម

ដោយសារដូង មិនមានជាតិស្ករខ្ពស់ អញ្ចឹងវាមិនប៉ះពាល់ដល់កម្រិតជាតិស្ករ ក្នុងឈាមដែរពេលទទួលទាន។ មិនតែប៉ុណ្ណោះវានៅជួយរក្សាតុល្យភាពជាតិស្ករក្នុងឈាម និងបង្ការលក្ខខណ្ឌដែលនាំអោយមានជំងឺទឹកនោមផ្អែមថែមទៀត។
កាត់បន្ថយអាការៈចាញ់

ទទួលទានដូង ជួយរក្សាកម្រិតជាតិស្ករ ផ្តល់ថាមពល និងជាពិសេសវាជួយកាត់បន្ថយអាការចាញ់កូនរបស់អ្នកម្តាយទាំងឡាយ យ៉ាងល្អតែម្តង ដូចជាអាការៈវិលមុខ ក្អួតចង្អោរជាដើម។
គ្រប់គ្រងការឡើងទម្ងន់

ភាគច្រើន ស្ត្រីកំពុងពរពោះ តែងឡើងទម្ងន់ ដោយគ្រប់គ្រងមិនបាន។ វាជារឿងសំខាន់បំផុត ដែលអ្នកម្តាយត្រូវរក្សាសុខភាព និងទម្ងន់ខ្លួន។ ស្តី្រមានផ្ទៃពោះសុទ្ធតែចង់ជៀសវាងការឡើងទម្ងន់ដែលមិនល្អចំពោះសុខភាព អញ្ចឹង ដូងវាពិតជាជួយបាន ដោយរក្សាទម្ងន់ខ្លួនរបស់អ្នក ព្រមទាំងកាត់បន្ថយ ភាគរយនៃការឡើងទម្ងន់ឥតឈប់ថែមទៀត។
បង្ការការកើតជម្ងឺផ្សិត
ដូងមានអាស៊ីតឡូរីក ដែលជួយកម្ចាត់មេរោគដែលនាំអោយកើត ឬ រីករាលដាលនៃជម្ងឺផ្សិត ជាពិសេសកំឡុងការមានផ្ទៃពោះ។
រក្សាតុល្យភាពអ័រម៉ូន
ដូង ក៏មានអាមីណូអាស៊ីត វីតាមីន និងសារធាតុរ៉ែ មួយចំនួន ដែលជួយ រក្សាតុល្យភាពអ័រម៉ូន និងរក្សាសុខភាពរាងកាយបានល្អ ជាពិសេសកំឡុងពេលជិតសម្រាល និងទើបតែសម្រាលរួច។
រក្សាសុខភាពបេះដូង
ទទួលទានទឹកដូង គឺមានសារធាតុល្អជាច្រើន ដែលរក្សាសំពាធឈាម។ វាក៏ បង្កើនជាតិខ្លាញ់ល្អ បំបាត់ជាតិខ្លាញ់អាក្រក់។ បន្ថែមពីនេះវីតាមីន និងសារធាតុរ៉ែល្អៗក្នុងទឹកដូង ក៏ជួយជំរុញដំណើរការសរសៃឈាមដែរ។ ប្រសិនបើកំពុងមានបញ្ហាសម្ពាធឈាម សូមទទួលទានទឹកដូង១កែវក្នុង១ថ្ងៃ គឺពិតជាប្រពៃសម្រាប់អ្នក។
ទប់ស្កាត់ការចុកឆ្អល់ និង ទល់លាមក

ជាទូទៅបញ្ហាសុខភាពផ្សេងៗតែងកើតមានដល់អ្នកម្តាយដែលកំពុងពរពោះ ដូចជា ការចុកឆ្អល់ និង ទល់លាមក។ ដោយសារទឹកដូង មានជាតិសរសៃ Fiber ច្រើន អញ្ចឹង វាពិតជាកាត់បន្ថយអាការៈទាំងនោះ ហើយវាក៏ជួយរក្សាកម្រិត pH របស់រាងកាយផងដែរ។
បង្កើនកម្រិតទឹកភ្លោះ
ការទទួលទានទឹកដូង គឺជាពិតជាជួយរក្សាគភ បានយ៉ាងល្អ ជាពិសេស រក្សាកម្រិតឈាម ការរត់របស់ឈាម និងជាពិសេស បង្កើនកម្រិតទឹកភ្លោះ ដែលចាំបាច់សម្រាប់ការត្រៀមសម្រាល។
កំឡុងពេលមានផ្ទៃពោះ ស្ត្រីមានប្រព័ន្ធការពាររាងកាយខ្សោយ អញ្ចឹងប្រេងដូង គឺនឹងការពាររាងកាយ របស់អ្នក និងជួយអ្នកយ៉ាងប្រាកដក្នុងការរក្សាសុខភាពអោយបានរឹងមាំ។

ផលិតផលអាហារដែលផ្សំពី ដូង គឺមានច្រើនទម្រង់ ប៉ុន្តែ ដែលល្អបំផុត គឺការទទួលដូងស្រស់តែម្តង ទើបផ្តល់អត្ថប្រយោជន៍ បានច្រើនក្រាស់ក្រែល ជាងផលិតផលកែច្នៃ។ ដូចនេះ អ្នកម្តាយទាំងឡាយ សូមឧស្សាហ៍ទទួលដូងអោយបានញឹកញាប់ដើម្បីសុខភាពល្អទាំងខ្លួនអ្នក និង បុត្រជាទីស្រឡាញ់របស់អ្នក៕
No comments