Header Ads

Header ADS

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ:

ខ្នងផ្ទះ​ទី​៦៨​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ ត្រូវ​បាន​ប្រគល់ជូន​អតីត​យុទ្ធ​ជន​ពិការ​ឈ្មោះ​ ម៉ៅ រ៉ាន់ឌី​ នៅ​ភូមិ​ថ្មី​ ឃុំទ្រៀល​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ។
Image may contain: 8 people
នៅ​ល្ងាច​ថ្ងៃ​ពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០១៨​ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានដឹកនាំសហការី អញ្ជើញចុះទៅប្រគល់ផ្ទះខ្នងទី៦៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជន ។
Image may contain: 4 people, people smiling, people standing and outdoor

Image may contain: 4 people, outdoor

លោក​ ម៉ៅ រ៉ាន់ឌី​ ចូលរួម​បម្រើ​ការងារ​ជាមន្ត្រី​នគរបាល​ A3 នៅ​ឆ្នាំ​១៩៨៩​ មាន​ឋានន្តរស័ក្ដិ​ពលបាលឯក​ បាន​ត្រូវ​របួស​ពិការ​ភ្នែក​ខាង​ស្ដាំ​ នៅ​សមរភូមិ​ស្រុង​ស្ទោង​ ខេត្ត​កំពង់ធំ​ នៅឆ្នាំ​១៩៩៣​ មាន​ភរិយា​ឈ្មោះ​ ម៉ៅ​ អូន​ អាយុ​ ៤៥ ឆ្នាំ​ មាន​កូន ០៣ នាក់នៅក្នុងបន្ទុក ហើយ​គ្រួសារ​គាត់​បាន​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​រួចហើយ​ចំនួន ០៤ នាក់​ ។​ ក្រៅពីប្រាក់ខែដែលរាជរដ្ឋាភិបាលផ្តល់ជូន​ចំនួន​ ៤៩០,០០០​ រៀល​ ក្នុង​មួយ​ខែ​ គាត់​បាន​ប្រកបរបរ​ធ្វើ​ជាកម្មករសំណង់​ គ្រាន់​បាន​ប្រាក់​កម្រៃ​បន្ថែម​ដើម្បី​ចិញ្ចឹម​គ្រួសារ​ ។​
Image may contain: one or more people and outdoor

Image may contain: 4 people, people standing and outdoor

Image may contain: house and outdoor

ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចសម្ដេច​តេជោ​ ហ៊ុន សែន​ ដែល​ទើប​សាងសង់​រួច​ដោយ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន ខេត្តកំពង់ធំំ និងគណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​បារាយណ៍​ នេះ​មានទំហំ ៤មx៦ម សាង​សង់​ខ្ពស់​ផុត​ពី​ដី​ដំបូល​សង្កសី​ ក្រាលក្តា​រ​ និង​ជញ្ជាំង​ក្តារ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​អស់​ទឹកប្រាក់​ចំនួន​ ៦,៦៥៥,០០០​ រៀល​ ។​

Image may contain: 10 people, people sitting

Image may contain: indoor

Image may contain: 5 people, people sitting

ក្នុងពិធីប្រគល់ផ្ទះថ្មីនេះក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំបានផ្ដល់ជូននូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន​ បន្ថែម​ទៀត​នូវ​អង្ករ​ចំនួន​ ៥០​ គ.ក្រ , មីយើង​ចំនួន​ ០២ កេស , ទឹក​ត្រី​ទឹក​ស៊ីអ៉ីវចំនួន ០២ យួរ និង​ថវិកា​ចំនួន​ ២៥០,០០០​ រៀល​ ។

Image may contain: 1 person, standing and outdoor

Image may contain: one or more people, people standing and outdoor

Image may contain: 1 person, standing and outdoor

Image may contain: 2 people, people smiling, people standing and outdoor

Image may contain: 4 people, people standing and outdoor

Image may contain: 5 people, people standing and outdoor

Image may contain: 4 people, people standing and outdoor

Image may contain: 4 people, people standing and outdoor

Image may contain: outdoor




No comments

Powered by Blogger.