ញាក់សាច់!! មួយឈុតនេះ របស់ យុគ ចិន្តាស៊ីអារម្មណ៍មិនធម្មតាទេ!


ភ្នំពេញ៖ ពិធីការិនីជើងចាស់ អ្នកនាង យុគ ចិន្តា ត្រូវបានមិត្តៗអ្នកពេញនិយម លេងបណ្ដាញហ្វេសប៊ុក សរសើរពីចរិតសុភាពនិងគួរឲ្យស្រលាញ់ ជាមួយការរៀបចំខ្លួនយ៉ាងសមសួន ទៅតាមស្ថានភាព។ជាក់ស្ដែងមួយរយៈចុងក្រោយនេះ គ្រប់គ្នាសង្កេតឃើញថា អ្នកនាងឧស្សហ៍បង្ហោះរូបភាពស្អាតៗជាច្រើនលើហ្វេសប៊ុក ដែលបង្ហាញពីដំណើរកម្សន្តនានារបស់ខ្លួន។

ហើយកាលពីថ្មីៗនេះដែរ ពិធីការិនីចាយរាងរូបនេះក៏បានបង្អួតសម្រស់យ៉ាងស្រស់ស្អាតក្នុងឈុតហែលទឹកជាមួយមិត្តសម្លាញ់ ដែលស្ដែងឲ្យឃើញពីភាពស៊ិចស៊ីបញ្ចេញរាងស្ទើរទាំងស្រុង ធ្វើឲ្យអ្នកទស្សនាសឹងតែក្ដៅខ្លួនទៅហើយ។

តួយ៉ាងរូបភាពទាំងនេះបង្ហាញច្បាស់ណាស់ថា បើទោះជាអ្នកនាងមានវ័យបន្តិចហើយក្ដី ក៏តារាស្រីរូបនេះនៅតែមានភាពស្រស់ស្អាត លេចធ្លោស៊ីអារម្មណ៍មិនចាញ់តារាក្មេងៗដទៃឡើយ៕




No comments