ហួសចិត្ត! គ្រូអាគ្គីនេត្រ ឆ្លើយសារភាពមុខតុលាការបែបនេះ…!
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញបានធ្វើការបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន។

ដោយជនជាប់ចោទ(គ្រូអាគ្គីនេត្រ)រូបនេះបានសារភាពថា ដោយសារកន្លងមកមុខរបរដែលខ្លួនប្រព្រឹត្តកន្លងមកជារឿងបោកប្រាស់គេឯង ប៉ុន្តែនៅតែរកលុយចាយ បង់ថ្លៃផ្ទះជួល នៅតែមានការខ្វះខាត ខ្លួនក៏ដាច់ចិត្តបន្ថែមរបរថ្មីគឺជួយដូរគ្រឿងញៀន តែក៏ត្រូវជាប់អន្ទាក់ប៉ូលីស។

ក្រោយពីបានសាកសួរដេញដោល និងមានចម្លើយសារភាពពីជនជាប់ចោទ តុលាការក៏សម្រេចប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថាជនជាប់ចោទលោក វ៉ាន់ សុខសីហា ហៅ ហោរ៉ា អាគ្គីនេត្រត្រូវបានកម្លាំងសមត្ថកិច្ចការិយាល ក៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន៕





No comments