Header Ads

Header ADS

ឡានកូរ៉េដំឡើងនៅខេត្តស្វាយរៀង ចង់ដឹងអត់លក់តម្លៃប៉ុន្មានខ្លះ?

ក្រុម​ហ៊ុន DAEHAN AUTO (CAMBODIA) CO.,LTD ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្ដៅ សង្កាត់​ច្រកម្ទេស ខេត្ត​ស្វាយ​រៀង ទើប​តែ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី ០៩ ខែ ឧសភា ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ។



វា​គឺ​ក្រុម​ហ៊ុន​ធំ​ទី ២ ដែល​ទទួល​បាន​ការ​អនុញ្ញាត ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​វិនិយោគ​បង្កើត​រោង​ចក្រ​ដំ​ឡើង​រថយន្ត។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ដំឡើង​រថយន្ត​ប្រភេទ​ដឹក​ជញ្ជូន ម៉ាក Daehan និង​រថយន្ត​ប្រភេទ​ទេសចរណ៍​ដឹក​អ្នក​ដំណើរ ម៉ាក SsangYong ផង​ដែរ។
រថយន្ត​ម៉ាក Daehan សម្រាប់​ដឹក​ជញ្ជូន មាន​តម្លៃ​ខ្ទង់ ២ ម៉ឺន​ដុល្លារ ខណៈ​រថយន្ត​ម៉ាក SsangYong មាន​ជា​ច្រើន​ម៉ូដែល ដូចជា៖
រថយន្តម៉ាក SsangYong Rexton មាន​តម្លៃ​ខ្ទង់ ៥ ម៉ឺន​ដុល្លារ
រថយន្តម៉ាក SsangYong Stavic មាន​តម្លៃ​ខ្ទង់ ៣ ម៉ឺន​ដុល្លារ
រថយន្តម៉ាក SsangYong Tivoli មាន​តម្លៃ​ខ្ទង់ ៣ ម៉ឺន​ដុល្លារ
រថយន្តម៉ាក SsangYong Tivoli Air មាន​តម្លៃ​ខ្ទង់ ៤ ម៉ឺន​ដុល្លារ
សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មាន​ផែនការ​ផលិត​សម្រាប់​លក់​តែ​ក្នុង​ស្រុក​ប៉ុណ្ណោះ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​បើក​ធនាគារ ដែល​ផ្ដល់​ប្រាក់​កម្ចី​អត្រា​ការ​ប្រាក់​ទាប សម្រាប់​ទិញ​រថយន្ត​ដំឡើង​នៅ​កម្ពុជា៕
រថយន្តទេសចរណ៍ដឹកអ្នកដំណើរ SsangYong Stavic



No comments

Powered by Blogger.