Header Ads

Header ADS

រឿងរាំជាមួយស្រីស្នេហ៍ យុវជន២ក្រុម បង្កហិង្សាដោយប្រើអាវុធ ម្ខាងចូលពេទ្យ និងម្ខាងទៀតជាប់ខ្នោះ


Image may contain: 3 people, people standing and outdoor
(កំពង់ធំ) ៖ វេលាម៉ោង ២៣ៈ៥០នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៨ នៅតាមបណ្ដាយផ្លូវលំ ស្ថិតក្នុងភូមិស្វាយ ស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីហិង្សាដោយចេតនាមានអាវុធ(ដាវ)បង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ស្ទាក់កាប់យុវជន១ក្រុមទៀត ០៤នាក់ នៅតាមផ្លូវជាតិ បង្កឲ្យរងរបួស្ងន់ស្រាល ។
លោក វរសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោងបានឲ្យដឹងថា ករណីកើតនេះមានជនបង្ក២នាក់៖


១/​ ​ណាន ម៉ាណែត ហៅ (ណែត) ភេទ ប្រុស អាយុ ១៦ ឆ្នាំ(ដៃដល់) ជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាន ។
២/ ឈ្មោះ សឿង ពិសី ភេទ ប្រុស អាយុ១៤ ឆ្នាំ (រត់គេចខ្លួន) ។
+ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិ ឃុំ កើតហេតុ។
ចំនែកជនរងគ្រោះមានចំនួន ៤នាក់៖
Image may contain: 3 people, people standing and outdoor

១/ ឈ្មោះ ប៊ន សេងលី ភេទ ប្រុស អាយុ ២៦ ឆ្នាំ របួសកំភួនដៃស្ដាំ ១កន្លែង ប្រវែង ០៥ cm និង ម្រាមដៃឆ្វេង               ចំនួន០២ (មេដៃ និងចង្អុលដៃ)។
២/ ឈ្មោះ ជឿន ប៊ុនថន ភេទ ប្រុស អាយុ ២៥ ឆ្នាំ របួសស្នាមឆូតលើថ្ងាស់១កន្លែង ។
៣- ឈ្មោះ ណន ណាក់ ភេទ ប្រុស អាយុ១៩ឆ្នាំ របួស ក្បាលខាងស្ដាំ១កន្លែងប្រវែង ៥ cm


៤-ឈ្មោះ វ៉ាន វត ភេទប្រុស អាយុ ៣០ឆ្នាំ របួស មេដៃឆ្វេង១កន្លែង ។ជនរងគ្រោះទាំង ០៤នាក់ មានទីលំនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង កំពង់ធំ។
Image may contain: 1 person, standing
មូលហេតុនៃរឿង គឺមុនពេលកើតហេតុក្រុមជនរងគ្រោះ បាននាំគ្នាទៅចូលរួមកម្មវិធីរៀបការមិត្តភក្តិនៅភូមិកើតហេតុ រហូតដល់ម៉ោង ២៣:៤០នាទី ក៌នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិកំពង់ចិនវិញ ពេលជិះដល់ចំណុចកើតហេតុស្រាប់តែ ជួបជនសង្ស័យចំនួនពីរនាក់ បានស្ទាក់ផ្លូវ និងកាប់លើជនរងគ្រោះ បណ្ដាលអោយមានរបួសតែម្ដង មូលហេតុគឺសោយសារតែមានជម្លោះរឿងរាំជាមួយស្រីស្នេហ៍ ។
Image may contain: one or more people and closeup
Image may contain: 1 person

Image may contain: 1 person, closeup

Image may contain: 1 person, standing
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានចេញអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបាន ១នាក់ឯម្នាក់ទៀតរត់គេចខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចសា្រវជ្រាវបំពេញសំណុំរឿងតាមនីតិវិធី ៕

Image may contain: 1 person, standing

Image may contain: one or more people and closeup
Image may contain: 1 person

Image may contain: 1 person, closeup

Image may contain: 1 person, standing



No comments

Powered by Blogger.