Header Ads

Header ADS

បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

(កំពង់ធំ) ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូល្បឿនលឿនមកបុករថយន្តយីឌុបឈប់ចតនៅលើចិញ្ចើមផ្លូវ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៦.៤៥នាទី លើកំណាត់ផ្លូវជាតិលេខ០៦ ចំនុចភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងទឹសដៅស្របគ្នា(ពីត្បូងទៅជើង)។

Image may contain: 1 person, outdoor and nature


ម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1AI.5704 បើកបរដោយ ឈ្មោះ ហួត.រស់ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព)។

Image may contain: one or more people and outdoor

ថយន្តម៉ាកហ្វុយហ្សូ ពណ៌ទឺកសមុទ្រ ផ្លាកលេខស្វាយរៀង
3A.0409 បើកបរដោយឈ្មោះ ឆុង.សុគន្ធា ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(នាំខ្លួនទៅអធិការដ្ឋាននគបាលស្រុកសន្ទុក)។


Image may contain: outdoor

ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុកបានចុះវាស់វែងធ្វើកំណត់ហេតុ យកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកសន្ទុក រីឯសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Image may contain: sky and outdoor

Image may contain: 1 person, outdoor and nature


Image may contain: one or more people and outdoor


Image may contain: outdoor

Image may contain: sky and outdoor



No comments

Powered by Blogger.