ធឿន ធារ៉ា បញ្ជាក់មូលហេតុការចាញ់សន្លប់របស់កីឡាករថៃនៅសង្វៀនមេកមួយថៃ
កីឡាករកម្ពុជាដែលកំពុងតែសាងប្រជាប្រិយភាពលើវិស័យប្រដាល់គុនខ្មែរ ធឿន ធារ៉ា ទើបតែទទួលបរាជ័យដោយសន្លប់ជាលើកដំបូងនៅសង្វៀនម៉េកមួយថៃក្រោមថ្វៃដៃកីឡាករថៃ Kitti Sorjordanrayong ។
វាជារឿងមួយគួរអោយសោកស្តាយ និងមិនគួរអោយជឿសំរាប់អ្នកតាមដានប្រដាល់នៅកម្ពុជាដែល ធឿន ធារ៉ា នឹងទទួលលទ្ធផលបែបនេះ ប៉ុន្តែក្រោយចប់ការប្រកួតក៏មានការលេចលឺពីសំណាក់អ្នកជិតស្និទ្ធនឹង ធឿន ធារ៉ា ថាខ្លួនមានបញ្ហាសុខភាពខ្លះៗមុននឹងការប្រកួតមកដល់ ហើយ ធារ៉ា ក៏បានបញ្ជាក់ដែរថាវាជារឿងពិតដោយខ្លួនឈឺកែងដៃ និងហ្វឹកហាត់មិនបានដិតដល់ឡើយ ។
ទោះបីជាទទួលរងបរាជ័យបែបនេះក្តីក៏នូវមានបងប្អូនកម្ពុជាជាច្រើនបានលើកចិត្ត ធឿន ធារ៉ា អោយខិតខំប្រឹងប្រែងបន្ត ហើយក្នុងនោះក៏មានការឧបត្ថម្ភជាទឹកប្រាក់ផងដែរ ។ តាមរយៈហ្វេសប៊ុករបស់ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ មានបងប្អូនមួយចំនួនបានផ្តល់ទឹកប្រាក់លើកទឹកចិត្តដល់ ធឿន ធារ៉ា ដែលក្នុងនោះរួមមាន៖
១. ថវិកាលោក ពេជ្រ ស្រស់ 1000$
២. ថវិកាម្ចាស់ក្លឹប MS GYM 200$
៣. ថៅកែគ្រឿងសំណង់ យាន់ បូរិន 100$
៤. ថៅកែផ្ទះល្វែង ដែន-មុន្នីរ៉ាក់ 100$
សរុបទាំងអស់= 1,400$
២. ថវិកាម្ចាស់ក្លឹប MS GYM 200$
៣. ថៅកែគ្រឿងសំណង់ យាន់ បូរិន 100$
៤. ថៅកែផ្ទះល្វែង ដែន-មុន្នីរ៉ាក់ 100$
សរុបទាំងអស់= 1,400$
No comments