ទ្រាំម្ដេចបាន!!. គ្រូស្រោចទឹកឃើញសាច់អ្នកជម្ងឺសរខ្ចីធ្វើល្បិចបារមីចូលសណ្ឋិតបោកឲ្យរួមរ័កជាមួយបានពីរដង
ស្រ្តីម្នាក់មានជម្ងឺប្រចាំកាយរាំរៃដោយជំនឿរការស្រោចទឹកបណ្តោះគ្រោះត្រូវលោកគ្រូស្រោចទឹកធ្វើល្បិចបារមីកូនរបស់គេចូលសណ្ឋិតឲ្យស្រ្តីរងគ្រោះរួមរ័កជាមួយ បើមិនព្រមបារមីនិងកាច់បងប្អូនឪពុកម្តាយនាងស្លាប់ទាំងអស់គ្មានសល់ ធ្វើឲ្យគាត់មានការផិតភ័យហើយជឿរលើការភូតកុហុករបស់គ្រូស្រោចទឹកល្មោភកាមធ្វើឲ្យស្រ្តីរងគ្រោះបានសម្រេចចិត្តរួមរ័កជាមួយ។
ហេតុកាលនេះកើតឡើងកាពីថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៨
វេលាម៉ោង១០.៣០នាទីចំណុចភូមិ ជ័យឧត្តម២ ឃុំ សំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថាស្រ្តីរងគ្រោះ ឈ្មោះ ស្វាយ បូណាត ភេទ ស្រី អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករមានទីលំនៅ ភូមិ មេលោង ឃុំចេក ស្រុក ស្វាយជ្រ៊ំ ខេត្ត
ស្វាយរៀង។
ជនសង្ស័យជាគ្រូស្រោចទឹក ឈ្មោះ ឯក កុសល ភេទ ប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរ រត់កង់បី និងជាគ្រូស្រោចទឹក មានទីលំនៅ ភូមិ ជ័យឧត្តម២ ឃុំសំ រោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល។
ស្រ្តីគ្រោះមានជំងឺប្រចាំកាយ ហើយបានទៅមើលជំងឺនៅផ្ទះជនសង្ស័យស្ថិតនៅភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
លុះដល់វេលាម៉ោង២២:០០ នាទីថ្ងៃខែឆ្នាំដដែលស្រាប់តែឈ្មោះ ឯក កុសល ហៅ(ចយ)ភេទប្រុស បានប្រាប់ជនរងគ្រោះថា បារមីកូនរបស់គេចូលមកសណ្ឋិតប្រាប់ថាបើមិនព្រមរួមរស់ជាមួយគេ គឺបារមីនិងកាច់បង ប្អូន ឪពុកម្តាយនាងស្លាប់ទាំងអស់ ពេលឮដូច្នេះធ្វើឲ្យគាត់ផិតភ័យយ៉ាងខ្លាំងបានសម្រេចចិត្តយល់ព្រម ហើយជនសង័្សយបានធ្វើសកម្មភាពរំលោភភ្លាមៗបាន២ដង។
ហើយជារៀងរាល់ថ្ងៃជនសង្ស័យតែងតែរំលោភជនរងគ្រោះបានសម្រេច២ទៅ៣ដងជារៀងរហូត។
លុះមកដល់ថ្ងៃទី០២ ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង១០:៣០ នាទីជនរងគ្រោះសង័្សយថាចាញ់បោកគេទើបប្រាប់ក្រុមគ្រួសារបានមកដាក់ពាក្យបណ្តឹងនៅសាលាឃុំ ដល់ថ្ងៃទី០៤ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៩:៤០នាទី ជនរង
គ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិបានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យមកប៉ុស្ដដើម្បីបន្តចាត់ការតាមនីតិវិធី ។
No comments