Header Ads

Header ADS

មិនគួរអោយជឿរថា នេះជារូប​​ភរិយា និងកូន តារាចម្រៀង ខេមរៈ សិរីមន្ត តើពិតមែនឬទេ?

សម្រាប់ថ្ងៃនេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញរូបថតមួយសន្លឹករបស់តារាចម្រៀង ខេមរៈ សិរីមន្ត ថតជានារីស្រស់ស្អាតម្នាក់ ព្រមទាំងក្មេងប្រុស ២នាក់ទៀត ដែលគេសង្ស័យថាជាប្រពន្ធ និងកូនរបស់កំពូលតារាចម្រៀងរូបនេះ ។





កន្លងមក មានព័ត៌មានចចាមអារ៉ាមមួយចំនួនលើកឡើងថា លោក ខេមរៈ សិរីមន្ត មានប្រពន្ធជាកូនមន្ត្រីធំក្នុងជួររដ្ឋាភិបាល ប៉ុន្តែទោះជាយ៉ាងណាសម្រាប់ព័ត៌មាននេះ ពុំមានប្រតិកម្មណាមួយពីសំណាក់ម្ចាស់បទ «ចេះតែទ្រាំៗទៅ ធ្វើម៉េចយើងស្រឡាញ់គេ» ឡើយ ហើយសម្រាប់ព័ត៌មានចចាមអារ៉ាមនេះ កាន់តែធ្វើឱ្យអ្នកគាំទ្រ ចង់ដឹងចម្លើយចេញពីមាត់លោក ខេមរៈ សិរីមន្ត កាន់តែខ្លាំងឡើង ។





ទោះជាយ៉ាងណាក្ដី ទាក់ទងនឹងមន្ទិលរបស់មហាជននេះនៅមិនទាន់មានការបកស្រាយពីសំណាក់ តារាចម្រៀង ខេមរៈ សិរីមន្ត ឡើយ ៕






No comments

Powered by Blogger.