សូមសរសើរទឹកចិត្ត!!! លោក ពេជ្រ ស្រស់ ប្រកាសផ្ដល់ប្រាក់ ១០០០ដុល្លារ ដល់ធឿន ធារ៉ា ទោះសន្លប់ទឹកទី២ នៅថៃ

ប្រធានបក្សយុវជនកម្ពុជា ប្រកាសផ្ដល់ប្រាក់ ១០០០ដុល្លារ ដល់ធឿន ធារ៉ា ទោះសន្លប់ទឹកទី២ នៅថៃ
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០០០ដុល្លារ ដល់កីឡាករប្រដាល់កម្ពុជា ធឿន ធារ៉ា ដែលប្រកួតចាញ់កីឡាករថៃ កាលពីយប់មិញនេះ (៦ ឧសភា)។

ក្រោយការប្រកួតបានបញ្ចប់ លោកពេជ្រ ស្រស់ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា "ធារ៉ា ធ្វើបានល្អ ខ្ញុំបានសន្យាហើយថា ចាញ់ ឬឈ្នះ ខ្ញុំនឹងឧបត្ថម្ភ ១០០០ដុល្លារ។ ខ្ញុំរង់ចាំ ធារ៉ា ទាក់ទងមកខ្ញុំ"។
ក្រៅពីប្រកាសឧបត្ថម្ភ លោកពេជ្រ ស្រស់ ក៏បានបន្ថែមទៀតថា៖ "ចិត្តជាអ្នកកីឡា ហ៊ានទទួលយកការពិត ចាញ់គឺចាញ់ កុំឲ្យដូចអ្នកនយោបាយមួយចំនួន ហ៊ានចូលប្រកួតប្រជែង ប៉ុន្តែមិនហ៊ានទទួលយកភាពចាញ់ ថែមទាំងដើរបំពុលបរិយាកាស នៃការប្រកួតរបស់អ្នកដទៃទៀត"។

សូមបញ្ជាក់ថា ធឿន ធារ៉ា ដែលជាកីឡាករប្រដាល់គុនខ្មែរដ៏លេចធ្លោ បានប្រកួតចាញ់កីឡាករថៃ Kitti ក្នុងទឹកទី២ ក្នុងសង្វៀន Max Muay Thai៕

No comments