Header Ads

Header ADS

ឡូយមែន!! ជំទាវ ស្រីតូច ចំណានដាក់មួយឃ្លានេះដូចជាដាក់ខ្លួនពេកហើយ….

ភ្នំពេញ៖ បន្ទាប់ពីមានបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាលើកឡើងពីនារីវ័យក្មេងម្នាក់ដែលមានមុខមាត់ស្រដៀងនឹងលោកជំទាវ ស្រីតូច ចំណាន ក្នុងរយៈពេលកន្លងនេះ កាន់តែធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ទៅលើរឿងនេះកាន់តែខ្លាំង ។យ៉ាងណាមិញ ខណៈរឿងនេះត្រូវបានគេយកទៅផ្សព្វផ្សាយជជែកតៗគ្នា គេឃើញក្នុងចំណោមនោះ





ក៏មានមហាជនមួយចំនួនលើកឡើងថា នារីវ័យក្មេងឈ្មោះ ទេព ម៉ាយ៉ារ៉ែត ជាកញ្ញាឯកធម្មជាតិជាប់ចំណាត់ថ្នាក់ ជ័យលាភីលេខ ១ប្រចាំឆ្នាំ ២០១៧នេះ មិនដូចលោកជំទាវ ស្រីតូច ចំណាន នោះទេ គ្រាន់តែស្រដៀងបន្តិចបន្តួចប៉ុណ្ណោះ ។





ស្របពេលដែលរឿងមួយនេះកំពុងក្លាយជាប្រធានបទដ៏ក្ដៅមួយ ម្ចាស់សាម៉ីខ្លួន គឺលោកជំទាវស្រីតូច ចំណាន ស្រាប់តែព្រយលសម្ដីមួយឃ្លាលើទំព័រហ្វេសប៊ុកក្នុងន័យយល់ស្របថាមុខមាត់របស់កញ្ញាឯកធម្មជាតិ ២០១៧ ទេព ម៉ាយ៉ារ៉ែត ក៏មានមុខមាត់ស្រដៀងនឹងលោកជំទាវដែរ ។ «គាត់ពិតជាមានមុខមាត់ស្រដៀងខ្ញុំដែរតេី​ តែគាត់ក្មេងហេីយស្អាតជាងនាងខ្ញុំ» ៕








No comments

Powered by Blogger.